2024-08-28
គិត បុប្ផា
2024-08-28
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ នឹងរៀបចំកម្មវិធី «បណ្ដុះបណ្ដាល ស្ដីពីការកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)» ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ SMEs នៅកម្ពុជា ក្នុងការស្វែងរកហិរញ្ញប្បទានដើម្បីពង្រីកអាជីវកម្ម។ នេះបើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
SMEs ដែលចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ នឹងទទួលបានការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ដែលមានសក្កានុពលខ្ពស់ ដើម្បីបង្កើនហិរញ្ញប្បទានពីប្រភពខាងក្រៅ តាមរយៈការកសាងជំនាញ ចំណេះដឹង និងសមត្ថភាព។ បច្ចុប្បន្ន កម្មវិធីនេះកំពុងស្វែងរក SMEs ដែលមានសមត្ថភាពខ្ពស់ និង មានការត្រៀមខ្លួនរួចរាល់ក្នុងការទទួលបានការវិនិយោគជាមួយនឹងដៃគូហិរញ្ញវត្ថុថ្មីៗ ដើម្បីពង្រីកអាជីវកម្មទៅមួយកម្រិតទៀត។
ប្រសិនបើសហគ្រាសធុនតូច និងមធ្យម មានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធី «បណ្ដុះបណ្ដាល ស្ដីពីការកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)» ឆ្នាំ២០២៤ អាចចុះឈ្មោះតាមរយៈ https://shorturl.at/WfbJ8 ៕
នាំមកជូនដោយ