2025-01-15
គិត បុប្ផា
2025-01-15
គិត បុប្ផា
ភ្នំពេញ៖ អាជីវករនៅតាមបណ្តោយផ្លូវរថភ្លើង (ផ្លូវផ្សារដីហុយ) ក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកនឹងបេះស្លឹក រៀបចំចង តែងមែក និងស្រោចទឹកដើមផ្កាអង្គាសីល ដែលកាប់មកពីខេត្តពោធិ៍សាត់ ត្រៀមលក់សម្រាប់បុណ្យចូលឆ្នាំចិន-វៀតណាម នៅថ្ងៃទី២៨ មករា ខាងមុខ។
រុក្ខជាតិអង្គាសីល ជារុក្ខជាតិម្យ៉ាងដែលត្រូវបានគេយកផ្កា និងដើមតាំងលម្អគេហដ្ឋាននៅក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ដើម្បីនាំមកនូវលាភសំណាង ហុងស៊ុយ មានសេចក្តីចម្រុងចម្រើន រកទទួលទានមានបាន។ល។ ដើមផ្កាអង្គាសីល មានផ្កាពណ៌លឿង ដែលរីកឆាប់រហ័ស នៅពេលគេដាក់មែកវាទៅក្នុងទឹក ពិសេសទឹកក្តៅឧណ្ហៗ រីឯឫសរបស់វា តាមក្បួនឱសថបុរាណ អាចប្រើជាថ្នាំជួយរំលាយអាហារបានផងដែរ។
អាជីវករដែលកំពុងថែទាំដើមផ្កាអង្គាសីលទាំងនោះ នៅតាមបណ្តោយផ្លូវរថភ្លើងនាម្តុំផ្សារដីហុយ បានឱ្យដឹងថា ដើមផ្កាអង្គាសីលទាំងអស់អាចនឹងត្រូវប៉ាន់ ឬមានភ្ញៀវរកទិញចាប់ពីថ្ងៃទី២៥ ទៅរហតូដល់ថ្ងៃទី២៨ មករា ដែលជាថ្ងៃសែនចូលឆ្នាំចិនតែម្តង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី