2025-05-18
គន ម៉េងហុង
2025-05-18
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Adam Smith សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកគណៈកម្មាធិការកិច្ចការការពាររបស់សភាជាតិ ពិភាក្សាស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការពង្រីកសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ពីអាម៉េរិកមកកម្ពុជាបន្ថែមទៀត។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាទៅលើការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើកិច្ចការការពារជាតិរវាងប្រទេសទាំងពីរផងដែរ។ ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក៏មានការចូលរួមពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី