SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC ជំរុញឱ្យក្រុមហ៊ុន Wuxi Guolian របស់ចិន វិនិយោគនៅកម្ពុជា ផ្តោតលើទំនិញពាក់កណ្តាលសម្រេច ដើម្បីជំរុញតម្លៃក្នុងស្រុក


CDC ជំរុញឱ្យក្រុមហ៊ុន Wuxi Guolian របស់ចិន វិនិយោគនៅកម្ពុជា ផ្តោតលើទំនិញពាក់កណ្តាលសម្រេច ដើម្បីជំរុញតម្លៃក្នុងស្រុក
A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំរុញឱ្យក្រុមហ៊ុនរដ្ឋចិន Wuxi Guolian Group Co., Ltd.ដែលមានកម្មវត្ថុអាជីវកម្ម ក្នុងវិស័យជាច្រើនវិស័យ ហិរញ្ញវត្ថុ ផ្សារមូលបត្រ កម្មន្តសាល ថាមពលបៃតង និងថាមពលកកើតឡើងវិញ មកវិនិយោគនៅកម្ពុជាផ្តោតលើការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីជំរុញតម្លៃបន្ថែមក្នុងស្រុក។

ក្នុងជំនួបជាមួយ ឯកឧត្តម ជា វុទ្ធី នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក ហ័រ សៀវហ្វុង អនុប្រធានក្រុមហ៊ុន Wuxi Guolian Group បានបញ្ជាក់ថា ក្រុមហ៊ុន មានឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផល ដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន។ តាមរយៈជំនួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ហ័រ សៀវហ្វុង សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ីក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបន្តទៀត។

ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី បានលើកឡើងពីសារសំខាន់ នៃការពន្លឿនការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ« ព្រមទាំងស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ក្នុងការជំរុញទាក់ទាញការវិនិយោគ ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញផលិតផលកសិផលពីកម្ពុជា ពិសេសនាំទៅកាន់ទីផ្សារប្រទេសចិន។ទន្ទឹមនឹងនេះ ឯកឧត្តម ជា វុទ្ធី បានបង្ហាញ ក្តីសង្ឃឹមថាក្រុមហ៊ុន Wuxi Guolian Group Co., Ltd. នឹងបន្តជំរុញវិនិយោគិនមកពីទីក្រុងអ៊ូស៊ីមកបណ្តាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី