SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អ្វីទៅជាគោលការណ៍ 5Ps ក្នុងសហគ្រិនភាព?


អ្វីទៅជាគោលការណ៍ 5Ps ក្នុងសហគ្រិនភាព?
គំនិតអាជីវកម្ម

2025-07-01

គន ម៉េងហុង

គំនិតអាជីវកម្ម

2025-07-01

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ «គោលការណ៍ 5Ps» គឺជាភាពសំខាន់ៗមួយចំនួនក្នុងដំណើរនៃភាពជាសហគ្រិន ហើយគោលការណ៍ទាំងនោះ រួមមានគោលបំណង ការតស៊ូប្រឹងប្រែង ភាពអំណត់ ក្រុមការងារ និងប្រាក់ចំណូល ដែលសុទ្ធតែមានឥទ្ធិពលលើគម្រោងធុរកិច្ចថ្មី។

សហគ្រិនខ្មែរ បានបង្ហាញពីគោលការណ៍ 5Ps ចំនួន៥ សម្រាប់សហគ្រិន គួរដឹងមុន ឬកំឡុងពេលដំណើរការអាជីវកម្ម ដូចជា៖ ទី១. គោលបំណង (Purpose)៖ ជាចម្លើយគ្រប់យ៉ាង នៃសកម្មភាពទាំងអស់។ ចំណុចដំបូង គឺសហគ្រិន គួរគប្បីកំណត់គោលបំណងប្រាកដប្រជារបស់ខ្លួនជាមុនសិន តាមរយៈការស្វែងយល់ កត់សម្គាល់ និងស្វែងរកឱ្យឃើញនូវបញ្ហាជាក់ស្ដែងក្នុងសង្គម ដែលចង់ដោះស្រាយ និងច្នៃវាឱ្យទៅជាគោលដៅក្នុងការបង្កើតចក្ខុវិស័យសម្រាប់ក្រុមការងារ ឬអាជីវកម្ម ហើយនេះក៏ជាកម្លាំងចលករជួយអ្នកប្ដេជ្ញាចិត្តក្នុងការអនុវត្តផែនការផងដែរ។

ទី២. ការតស៊ូ (Persistence)៖ ការធ្វើអាជីវកម្ម ជាដំណើរវែងឆ្ងាយ និងត្រូវប្រឈមនឹងរឿងប្លែកៗជាច្រើន។ ជួនកាលការខំប្រឹងប្រែងខ្លះក៏អាចក្លាយជាអសារបង់ក៏មាន។ ឧទាហរណ៍ ធុរកិច្ចបង្កើតថ្មីជាមួយផលិតផលថ្មីលើទីផ្សារ ដោយការចាប់ផ្ដើមមួយ ដែលមិនទាន់មានអ្នកស្គាល់។ ដូច្នេះ អ្នកត្រូវការការតស៊ូ និងការប្រឹងប្រែងខ្លាំង ដើម្បីធ្វើយ៉ាងណាឱ្យក្រុមមនុស្សប្រើប្រាស់គោលដៅទទួលស្គាល់ និងជឿជាក់លើផលិតផលរបស់អ្នក ហើយប្រសិនបើសហគ្រិន មិនមានការតស៊ូនោះ គេអាចនឹងសម្រេចចិត្តបោះបង់កណ្ដាលទីជាក់ជាមិនខាន។

ទី៣. ភាពអំណត់ (Patience)៖ វិថីនៃសហគ្រិនភាពជាដំណើរវែងឆ្ងាយ ដូចជាការត្រាច់ចរលើវាលខ្សាច់ដ៏ធំល្វឹងល្វើយមើលគោលដៅមិនឃើញ ហើយក៏មិនមែនប្រឹងតែមួយថ្ងៃ ឬមួយយប់ទទួលបានលទ្ធផលផ្លែផ្កាជាទីគាប់ចិត្តនោះទេ។ ដូច្នេះ សហគ្រិន ត្រូវការការលត់ដំ ទាំងកាយ ទាំងចិត្ត និងស្មារតី អត់ធ្មត់គ្រប់កិច្ចការ ដើម្បីពុះពារដើរទៅមុខជានិច្ច។ ទី៤. ក្រុមការងារ (People)៖ សហគ្រិន ភាគច្រើនត្រូវការមនុស្ស ដែលមានឆន្ទៈដោះស្រាយបញ្ហាជាមួយគ្នា ដូច្នេះហើយទើបការជ្រើសរើសក្រុមការងារ គឺជារឿងចម្បង ដោយសហគ្រិនជាម្ចាស់អាជីវកម្ម គួរណាស់ ផ្តោតខ្លាំងលើអត្តចរិតបុគ្គល ដែលមានទស្សនវិស័យស្របផ្លូវគ្នា ហើយប្រាកដថា នឹងរីករាយក្នុងការធ្វើការ ហើយមានភាពបត់បែនទៅតាមកាលៈទេសៈ ទើបកិច្ចការនានាអាចដើរទៅមុខដោយរលូនបាន។

ទី៥. ប្រាក់ចំណូល (Profit)៖ ចំពោះអាជីវកម្មទើបបង្កើតថ្មីថ្មោង អាចនឹងមានការចំណាយពេលច្រើនបន្តិច ដើម្បីទាញរកប្រាក់ចំណេញ។ ម្យ៉ាងទៀត ការផ្ដោតលើប្រាក់ចំណេញក្នុងការរយៈពេលខ្លី អាចជាឧបសគ្គរារាំងដំណើរទៅមុខរបស់សហគ្រិន។ ដូច្នេះហើយ ជាការចាប់ផ្ដើមដំបូង ថ្វីបើប្រាក់ចំណេញសំខាន់ក៏ពិតមែន ប៉ុន្ដែសហគ្រិនមិនគួរផ្ដោតលើប្រាក់ចំណេញខ្លាំងពេកទេ គ្រាន់តែធ្វើយ៉ាងណាឱ្យឃើញមានចំណូល និងលំហូរប្រាក់វិជ្ជមានសិន ក៏បង្ហាញពីការវិវត្តន៍នៃអាជីវកម្មដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី