2025-07-03
គន ម៉េងហុង
2025-07-03
គន ម៉េងហុង
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យ UNDB ប្រចាំកម្ពុជាបន្តធ្វើការកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត លោកស្រី Alissar Chaker អ្នកតំណាង UNDP បានលើកឡើងអំពីការបន្តកិច្ចសហប្រតិបត្តិការរបស់ UNDP ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធកម្ពុជា និង សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយ UNDP ក្នុងភាពជាដៃគូប្រកបដោយទំនុកចិត្ត។
ជាមួយគ្នានេះ លោកស្រី Alissar Chaker ក៏បានវាយតម្លៃចំពោះកម្ពុជាដែលគ្រោងនឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅក្នុងឆ្នាំ ២០២៩ ដែលនេះគឺជាជោគជ័យមួយបន្ថែមទៀតរបស់កម្ពុជា ក្នុងនោះ UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជានៅក្នុងការរៀបចំការចាកចេញនេះ។ លោកស្រី Alissar Chaker បានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជាលើសកម្មភាពបោសសម្អាតមីន ជាមួយនឹងការគាំទ្រពីអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងលើសកម្មភាពបោសសម្អាតមីនដោយប្រសិទ្ធភាព ប្រកបដោយភាពម្ចាស់ការ និងស្វ័យប្រវត្តិ។
ទន្ទឹមនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដោតទៅលើប្រជាជន ជាចម្បងតាមរយៈការពង្រឹងវិស័យអប់រំ , វិស័យសុខាភិបាល, ការបង្កើតការងារជូនដល់ប្រជាជនកម្ពុជាសំដៅដល់ការ លើកកម្ពស់ មូលធនមនុស្សកម្ពុជា ក្នុងនោះក៏មានការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គម និងការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ ឱ្យមានចំណេះដឹង និងជំនាញមួយច្បាស់លាស់ដែលនឹងរួមចំណែកដល់ការ ត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពី LDC នៅឆ្នាំ២០២៩ ប្រកបដោយភាពធន់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី