2025-07-10
គន ម៉េងហុង
2025-07-10
គន ម៉េងហុង
ភ្នំពេញ៖ ធនាគារពិភពលោក មានគោលបំណងរៀបចំគម្រោងថ្មីបន្តពីគម្រោងបច្ចុប្បន្ន ដែលនឹងអនុវត្តន៍ចប់ក្នុងពេលមួយឆ្នាំទៀត ដើម្បីបន្តគាំទ្រវិស័យសុខាភិបាលនៅកម្ពុជាបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់លោកស្រី Tenia Meyer នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអរគុណដល់ធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងអាហារូបត្ថម្ភ គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខភាព ដំណាក់កាលទី២ និងគម្រោងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩។
ទន្ទឹមនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងអំពីការងារអាទិភាពចម្បងដែលគួរបន្តខិតខំបន្ថែមគឺការបង្ការ និងការស្រាវជ្រាវរកជំងឺមហារីក ដើម្បីព្យាបាលឱ្យបានទាន់ពេល ក្នុងនោះ ការងារសុខភាពឌីជីថល ការចុះបញ្ជីអ្នកជំងឺតាមប្រព័ន្ធអេឡិចត្រូនិក ក៏មានសារ់សំខាន់និងបន្ទាន់ដែរ។ ឯកឧត្តម ឈាង រ៉ា បានសង្កត់ធ្ងន់ថា ការចូលរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ មានសារសំខាន់ណាស់ក្នុងការរួមចំណែកសម្រេចបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល។
លោកស្រី Tenia Meyer ក៏បានបញ្ជាក់ថា អាទិភាពរបស់ធនាគារពិភពលោក គឺស្របគ្នានឹងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ចូលរួមចំណែក ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សាអំពីលទ្ធផលពិនិត្យឡើងវិញនៃការអនុវត្តការងារ កត្តាប្រឈម និងដំណោះស្រាយលើគម្រោងដែលកំពុងអនុវត្តបច្ចុប្បន្នផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី