SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន និងក្រសួងទេសចណ៍ រួមគ្នាបង្កើតព្រឹតិ្តការណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ


ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន និងក្រសួងទេសចណ៍ រួមគ្នាបង្កើតព្រឹតិ្តការណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-11

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-11

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Lu WEI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក សហការគ្នាបង្កើតព្រឹតិ្តការណ៍ថ្មីៗនិងជាលក្ខណៈអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Lu WEI កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនដែលបានសម្លឹងឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់ខេត្តសៀមរាប តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ទាក់ទាញ និងជាលក្ខណៈអន្តរជាតិ ស្របនឹងឱកាសនៃយុទ្ធនាការណ៍ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនមកទស្សនាខេត្តសៀមរាប។

ទន្ទឹមនេះ ឯកឧត្តម ហួត ហាក់ បានអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដែលបានជួយជំរុញកំណើនភ្ញៀវទេសចរឆ្លងកាត់អាកាសយានកើនឡើងជាបន្តបន្ទាប់។ ក្នុងកិច្ចពិភាក្សាការងារនេះ លោក Lu WEI ក៏បានរាយការណ៍ពីស្ថានភាពភ្ញៀវទេសចរធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងស្នើសុំអនុសាសន៍ និងការគាំទ្រដ៏ខ្ពង់ខ្ពស់លើគម្រោងរៀបចំព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិផងដេរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី