SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការក្រសួងអប់រំ៖ កីឡា បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ


រដ្ឋលេខាធិការក្រសួងអប់រំ៖ កីឡា បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កីឡា នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសនីមួយៗ ដោយរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ ដែលជាច្រកឆ្ពោះទៅរកសន្តិភាព និងភាពសុខដុមរមនា ក្នុងនោះប្រទេសកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ «កីឡារស់នៅក្នុងសន្តិភាព»។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងពិធីបិទសិក្ខាសាលាស្ដីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ (ASEAN-Japan Action on sports: Gender Equality) ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាស៊ាន ឆ្នាំ២០២៦-២០២៧ កម្ពុជា ប្ដេជ្ញាចិត្តជំរុញមិនត្រឹមតែសមភាពយេនឌ័រក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យអាទិភាពផ្សេងៗទៀត ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍកីឡាប្រកបដោយចីរភាព និងមានទំនួលខុសត្រូវ។

ឯកឧត្តម វ៉ាត់ ចំរើន បានសរសើរចំពោះវត្តមានយ៉ាងសកម្មរបស់ប្រតិភូបណ្តាប្រទេសអាស៊ាន និងជប៉ុន ព្រមទាំងវាគ្មិនអន្តរជាតិ នៅក្នុងសិក្ខាសាលា រយៈពេលបីថ្ងៃ ស្ដីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ (ASEAN-Japan Action on sports: Gender Equality) ដែលរួមចំណែកដល់ ក្របខ័ណ្ឌអភិវឌ្ឍន៍កីឡាបែបបរិយាប័ន្ននៅក្នុងអាស៊ានទាំងមូល និងជាពិសេសប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ។

ប្រទេសកម្ពុជា បានប្រើប្រាស់កីឡាយ៉ាងសកម្មជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់ការកសាងសន្តិភាព និងការទូត ដែលត្រូវបានបង្ហាញជាឧទាហរណ៍ដោយពាក្យស្លោករបស់ខ្លួនថា «កីឡារស់នៅក្នុងសន្តិភាព» ក្នុងអំឡុងពេលការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ពាក្យស្លោកនេះ សង្ខេបពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់កីឡាជាមធ្យោបាយមួយដើម្បីលើកកម្ពស់ការយល់ដឹង ការផ្សះផ្សា និងស្ថិរភាពនៅក្នុងតំបន់ និងក្រៅតំបន់៕




នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី