2026-01-31
ទូច សូរិយា
2026-01-31
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបពិភាក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា លើការអនុវត្តគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០២៦–២០៣០។ ការអនុវត្តគម្រោងនេះ កម្ពុជាសង្ឃឹមថា នឹងអាចបង្កើតកម្លាំងពលកម្មជំនាញកាន់តែច្រើនលើជំនាញមេកានិកឧស្សាហកម្ម ជំនាញផ្សាអគ្គិសនី និងជំនាញសំណង់ ដែលឆ្លើយតបនឹងលក្ខខណ្ឌ និងតម្រូវការទីផ្សារការងាររបស់សាធារណរដ្ឋកូរ៉េ។
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានអរគុណចំពោះ KOICA ដែលបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍជាច្រើននៅកម្ពុជា និងបានបញ្ជាក់ពីសារសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការនេះ ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេសការគាំទ្រដល់ការលើកកម្ពស់កម្លាំងពលកម្មកម្ពុជា ឱ្យក្លាយជាកម្លាំងពលកម្មមានជំនាញច្បាស់លាស់ ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដម ហេង សួរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការអនុវត្តគម្រោងនេះ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាកាលពីឆ្នាំ២០២៤ ដោយមានគោលបំណងលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្លាំងពលកម្មទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែស្របតាមទិសដៅអាទិភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។
លោកស្រី ឆយ ម៉ូន ជុង នាយិកាទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា បានបង្ហាញនូវការពេញចិត្តចំពោះការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោង ដែលមានគោលដៅរួម គឺធានាឱ្យសិស្ស-និស្សិតកម្ពុជាអាចបង្កើនជំនាញវិជ្ជាជីវៈបានយ៉ាងពេញលេញទាំងចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅសាលា។ គម្រោងនេះ មិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលសិស្ស-និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ពួកគេទៅនឹងឱកាសការងារនៅក្រៅប្រទេស ព្រោះថាគម្រោងនេះក៏នឹងផ្តល់នូវបទពិសោធកម្រិតស្តង់ដាឧស្សាហកម្មសកលទៀតផង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី