2026-02-10
គិត បុប្ផា
2026-02-10
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា-ម៉ារ៉ុក ប្តេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាស ឯកឧត្តម ចាយ ណាវុធ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Omar KADIRI ប្រធាននាយកកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក ភាគីទាំងពីរ បានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់ទ្វេភាគីលើកទី៥ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ក្នុងឆ្នាំ២០២៦ នេះផងដែរ។
លើសពីនេះ ភាគីទាំងពីរ បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ម៉ារ៉ុក និងបានរំលឹកឡើងវិញនូវកិច្ចប្រជុំប្រកបដោយផ្លែផ្កា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ តាមប្រព័ន្ធវីដេអូ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម ណាសឺរ ប៊ូរីតា រដ្ឋមន្ត្រីក្រសួងការបរទេសម៉ារ៉ុក ពិសេសការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ដែលជាផែនទីបង្ហាញផ្លូវច្បាស់លាស់ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសទាំងពីរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី