SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី ទទួលជួបសំណេះសំណាល និងអបអរសាទរយុវសិស្សវិទ្យាសាស្ត្រកម្ពុជាចំពោះសមិទ្ធផលរបស់ពួកគេក្នុងកម្មវិធី ASEAN+3


ឯកឧត្តម ហែម វណ្ណឌី ទទួលជួបសំណេះសំណាល និងអបអរសាទរយុវសិស្សវិទ្យាសាស្ត្រកម្ពុជាចំពោះសមិទ្ធផលរបស់ពួកគេក្នុងកម្មវិធី ASEAN+3
A+ A-

ភ្នំពេញ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបប្រតិភូយុវសិស្សកម្ពុជាដែលបានចូលរួមកម្មវិធី The 11th ASEAN Plus Three Junior Science Odyssey (APT JSO-11) នៅសាធារណរដ្ឋហ្វីលីពីន និងបានអបអរសាទរចំពោះសមិទ្ធផលរបស់ពួកគេ ដែលដណ្តើមបានមេដាយសរុប ១១ គ្រឿង រួមទាំង មេដាយមាស ៧ គ្រឿង។

ក្នុងពិធីជួបសំណេះសំណាលជាមួយយុវសិស្សចំនួន ៦ រូប និងលោកគ្រូ-អ្នកគ្រូអមចំនួន ២ រូប នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង វិន័យ និងការលះបង់របស់ពួកគេ ដោយបានលើកឡើងថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការរីកចម្រើននៃធនធានមនុស្សផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា និងការបន្តវិនិយោគរបស់រាជរដ្ឋាភិបាលលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យបន្តសិក្សា និងអភិវឌ្ឍខ្លួនក្នុងវិស័យ STEM ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់កម្ពុជានាពេលអនាគត នឹងត្រូវការធនធានមនុស្សជំនាន់ថ្មីដែលមានជំនាញបច្ចេកទេសខ្ពស់ ពិសេសក្នុងវិស័យសំខាន់ៗដូចជាការពារជាតិ កសិកម្ម ឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប។

កម្មវិធី APT JSO-11 បានប្រព្រឹត្តទៅនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដោយប្រមូលផ្តុំយុវសិស្សឆ្នើមអាយុពី ១៣ ដល់ ១៥ ឆ្នាំ មកពីបណ្តាប្រទេសអាស៊ានបូកបី ដើម្បីអភិវឌ្ឍការគិតបែបវិទ្យាសាស្ត្រ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ការជ្រើសរើសគ្រូ និងយុវសិស្សទាំង ៨ រូប ត្រូវបានធ្វើឡើងដោយការប្រកួតប្រជែងជាសាធារណៈ។

សកម្មភាពក្នុងកម្មវិធីរួមមានកិច្ចពិភាក្សា បាឋកថា សកម្មភាពពិសោធន៍ក្នុងមន្ទីរពិសោធន៍ ការសិក្សាស្រាវជ្រាវផ្ទាល់ និងការធ្វើបទបង្ហាញប្រកួតប្រជែងដំណោះស្រាយបែបវិទ្យាសាស្ត្រ។

ប្រតិភូកម្ពុជាបានវិលត្រឡប់មកមាតុប្រទេសវិញជាមួយមេដាយសរុបចំនួន ១១ គ្រឿង រួមមានមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរឹទ្ធ ៣ គ្រឿង។ ខ្លឹមសារ និងអត្ថបទ ផ្តល់ដោយ MISTI


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី