SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ទិវាសហគ្រិនភាពកម្ពុជា ២០២៤» នឹងរៀបចំនៅរាជធានី-ខេត្តចំនួន១១ ដើម្បីផ្តល់ឱកាសឱ្យសហគ្រិនជួបជាមួយអ្នកជំនាញ និងអ្នកវិនិយោគ


«ទិវាសហគ្រិនភាពកម្ពុជា ២០២៤» នឹងរៀបចំនៅរាជធានី-ខេត្តចំនួន១១  ដើម្បីផ្តល់ឱកាសឱ្យសហគ្រិនជួបជាមួយអ្នកជំនាញ និងអ្នកវិនិយោគ
គំនិតអាជីវកម្ម

2024-11-01

គិត បុប្ផា

គំនិតអាជីវកម្ម

2024-11-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) ស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍ នឹងរៀបចំ «ទិវាសហគ្រិនភាពកម្ពុជា ២០២៤» ដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួមផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយអ្នកមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤ នេះ នឹងរៀបចំឡើង នាថ្ងៃទី៤ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដាខេត្ត និងសាកលវិទ្យាល័យ និងនៅខែធ្នូ ឆ្នាំ២០២៤ គឺរៀបចំឡើងនៅភ្នំពេញ ក្រោមប្រធានបទ «វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន»។ ខេត្ត និងសាកលវិទ្យាល័យទាំងនោះ មានដូចជា៖ ខេត្តព្រះសីហនុ បាត់ដំបង ក្រចេះ បន្ទាយមានជ័យ កំពត កែប សៀមរាប កំពង់ចាម សាកលវិទ្យាល័យជាតិគ្រប់គ្រង Cam-ASEAN និងនៅភ្នំពេញ។

គួរបញ្ជាក់ថា «ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤» ត្រូវបានប្រទេសប្រមាណជាង ២០០ប្រទេស តែងតែរៀបចំឡើងនៅចុងឆ្នាំដូចៗគ្នា ដោយក្នុងនោះមានអ្នកចូលរួមសរុបប្រហែល ១០លាននាក់ ដើម្បីចូលរួម ផ្សារភ្ជាប់បណ្ដាញជាមួយគ្នាទៅវិញទៅមករវាងសហគ្រិន អ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។ នេះបើតាមការចុះផ្សាយរបស់ YEAC នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី