SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ដើម្បីជំរុញពាណិជ្ជកម្មនៃយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាល តើ«គយ»បានកសាងនូវសមិទ្ធផលសំខាន់ៗអ្វីខ្លះ?


ដើម្បីជំរុញពាណិជ្ជកម្មនៃយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាល តើ«គយ»បានកសាងនូវសមិទ្ធផលសំខាន់ៗអ្វីខ្លះ?
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ.) បានកសាងនូវសមិទ្ធផលសំខាន់ៗ រួមមានការកែលម្អវិធីសាស្ត្រ និងលក្ខណៈវិនិច្ឆ័យជ្រើសរើសសូចនាករហានិភ័យក្នុងការកំណត់មុខសញ្ញាទំនិញនាំចេញនាំចូល និងឆ្លងកាត់ ការធ្វើវិមជ្ឈការការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសម្អាងដើមកំណើតទំនិញ។ សមិទ្ធផលសំខាន់ៗទាំងនេះ គឺដើម្បីសម្រេចបានគោលបំណងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម នៃយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

គយ ក៏បានដាក់ឱ្យអនុវត្តកិច្ចដំណើរការលិខិតអនុញ្ញាតគយ តាមប្រព័ន្ធបញ្ជរតែមួយជាតិ និងបានពង្រីកវិសាលភាពនៃការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ឈានដល់ដំណាក់កាលទី៣ ការដាក់ពាក្យស្នើសុំការអនុញ្ញាតផ្សេងៗតាមប្រព័ន្ធអេឡិចត្រូនិក ការកសាង និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នូវមុខងារថ្មីៗ នៃ ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ការធ្វើសមាហរណកម្មមុខងារប្រតិវេទន៍គយសង្ខេប និងប្រព័ន្ធគ្រប់គ្រងហានិភ័យ គយទៅក្នុងប្រព័ន្ធអាស៊ីគូដា។

ការដាក់ឱ្យអនុវត្តសាកល្បងនូវមុខងារបំពេញបែបបទគយមុនពេលទំនិញមក ដល់ (Pre-Arrival Processing) ការដាក់ឱ្យអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ការដាក់ឱ្យអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) និងការអនុវត្តវិធានការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាស ធុនតូចនិងមធ្យម (SMEs) ជាដើម។ លើសពីនេះ អ.គ.រ. បានតភ្ជាប់ ប្រព័ន្ធបញ្ជរតែមួយជាតិ ទៅនឹងប្រព័ន្ធបញ្ជរតែមួយរបស់អាស៊ាន (ASW) និងបានចូលរួមអនុវត្តប្រព័ន្ធឆ្លង កាត់គយអាស៊ាន (ACTS) ជាដើម៕

ប្រភពពីសៀវភៅ៖ យុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី