SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផលខ្មែរក្នុងទីផ្សារជប៉ុន ដើម្បីស្វែងរកដៃគូនាំចេញនាំចូលផលិតផលខ្មែរបន្ថែមទៀត


ក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផលខ្មែរក្នុងទីផ្សារជប៉ុន ដើម្បីស្វែងរកដៃគូនាំចេញនាំចូលផលិតផលខ្មែរបន្ថែមទៀត
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-25

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-25

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនជប៉ុនដែលនាំចូលចែកចាយលក់ផលិតផលខ្មែរនៅប្រទេសជប៉ុនចំនួន ៩ក្រុមហ៊ុន បានចូលរួមផ្សព្វផ្សាយផលិតផលខ្មែរក្នុងពិព័រណ៍ម្ហូបអាហារកម្ពុជា «Cambodia Food Show» ដើម្បីផ្សព្វផ្សាយជំរុញទីផ្សារក្នុងប្រទេសជប៉ុន និងស្វែងរកដៃគូនាំចេញនាំចូលផលិតផលខ្មែរបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំតាំងបង្ហាញផលិតផលសក្តានុពលខ្មែរសំខាន់ៗមួយចំនួន ដូចជា៖ អង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ជ្រក់ម្រេច ដំណាប់ស្វាយ ទឹកស្វាយ កាហ្វេមណ្ឌលគិរី ស្ករត្នោត ស្រាសខ្មែរ ស្រាបៀរអង្គរ និងក្រម៉ាខ្មែរ។

ពិព័រណ៍ដែលមានអ្នកចូលរួម ១០០នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសជប៉ុននេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រីកការយល់ដឹងជាអន្តរជាតិអំពីវប្បធម៌ម្ហូបអាហារខ្មែរដ៏សម្បូរបែប និងកេរ្តិ៍ដំណែលនៃការធ្វើម្ហូបរាប់ពាន់ឆ្នាំរាប់មិនអស់ ជាពិសេសសៀវភៅមុខម្ហូបខ្មែរ «The Taste of Angkor»។ ក្នុងនោះ ក៏មានការបង្ហាញអំពីការធ្វើម្ហូប (Cooking demonstration) ដោយចុងភៅខ្មែរដ៏ល្បីមកពីភោជនីយដ្ឋានលម្អង ខេត្តសៀមរាប ការតាំងបង្ហាញផលិតផលខ្មែរ និងសិក្ខាសាលាផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្មកម្ពុជា ក្នុងទិសដៅចូលរួមលើកកម្ពស់ការទូតម្ហូបអាហារខ្មែរ និងពង្រីកទីផ្សារផលិតផលខ្មែរក្នុងប្រទេសជប៉ុន ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី