SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម រកចំណូលបានប្រមាណ ១៣លានដុល្លារក្នុងរយៈពេល ១១ខែឆ្នាំ២០២៣


ក្រសួងពាណិជ្ជកម្ម រកចំណូលបានប្រមាណ ១៣លានដុល្លារក្នុងរយៈពេល ១១ខែឆ្នាំ២០២៣
ពាណិជ្ជកម្ម

2023-12-22

ទូច សូរិយា

ពាណិជ្ជកម្ម

2023-12-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងរយៈពេល ១១ខែនៅឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម រកចំណូលសរុបបាន ៥៣ ៥៧៨,១លានរៀល ប្រមាណជា ១៣លានដុល្លារ លើសផែនការច្បាប់កំណត់ចំនួន ២,០៩ភាគរយ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ ចំណូលដែលក្រសួងប្រមូលបានពីការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញមានចំនួន ២៦ ៥១៣ ៨២៧ ៧៦២រៀល ខណៈដែលចំណូលពីការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗមានចំនួន ១៥ ៣៨១ ០៧០ ០០០រៀល។

ចំពោះ ការចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធផ្សេងៗទទួលបានចំណូលចំនួន ៨ ៤៣៩ ២៨១ ៣២២រៀល, សេវាទាក់ទងនឹងកិច្ចការពិព័រណ៍មានទំហំ ១០៨ ៩០០ ០០០រៀល, តម្កល់លិខិតជូនដំណឹងប្រតិបត្តិការដែលមានការធានាមានចំនួន ៣៣១ ៦៨០ ០០០រៀល, ការផាកពិន័យ និងសេវាផ្សេងៗរបស់អគ្គនាយកដ្ឋានក.ប.ប. សម្រេចបានទឹកប្រាក់ ១ ៦៩១ ៣៦០ ០០០រៀល និងថ្លៃឈ្នួលអចលនទ្រព្យសម្រេចបាន ១ ១១២ ០២៨ ៩៥៩រៀល។ ក្នុងនោះក៏មានចំណូលដែលប្រមូលបានពីការផ្តល់សេវាសាធារណៈ ការផាកពិន័យជាសាច់ប្រាក់ និងចំណូលថ្លៃឈ្នួលអចលនទ្រព្យផងដែរ។

ក្នុងរបាយការណ៍បូកសរុបការងារដដែល ក៏បានបញ្ជាក់ពីការចំណាយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ១១ខែក្នុងឆ្នាំ២០២៣ផងដែរ ដែលមានចំនួន ៩០ ៤៦៩,៨លានរៀល ប្រមាណជា ២២លានដុល្លារ ស្មើនឹង ៨៧,៧២ភាគរយ នៃឥណទានថវិកាដែលបានផ្តល់ចំនួន ១០៣ ១៤០,០លានរៀល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី