SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារជាតិ បើកឱ្យសាធារណជនប្រកួតផលិតវីដេអូខ្លី នៅខេត្តក្រចេះ និងស្ទឹងត្រែង


ធនាគារជាតិ បើកឱ្យសាធារណជនប្រកួតផលិតវីដេអូខ្លី នៅខេត្តក្រចេះ និងស្ទឹងត្រែង
ធនាគារ-ហិរញ្ញវត្ថុ

2025-04-23

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-04-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា រៀបចំកម្មវិធីប្រកួតផលិតវីដេអូខ្លី ក្រោមប្រធានបទ៖ តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ ធនាគារជាតិ។

ចំពោះលក្ខខណ្ឌចូលរួម បេក្ខជន ត្រូវថតនៅទីតាំងក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ, វីដេអូត្រូវមានរយៈពេលពី ៤០វិនាទី - ៣នាទី, តាមដាន (Follow) ទំព័រហ្វ៊េសប៊ុកផ្លូវការធនាគារជាតិ និងផ្សព្វផ្សាយវីដេអូនៅលើគណនីហ៊្វេសបុក ឬ Tiktok ផ្ទាល់ខ្លួន ដោយមានភ្ជាប់ចំណងជើង #ទិវាប្រាក់រៀល២០២៥ #ខ្ញុំស្រឡាញ់ប្រាក់រៀល និង #ធនាគារជាតិនៃកម្ពុជា និង mention គណនីបណ្ដាញសង្គមផ្លូវការធនាគារជាតិនៃកម្ពុជា (ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia) និង (@nationalbankofcambodia_នៅលើ Tiktok)។ ជាពិសេស វីដេអូ ត្រូវបង្កប់អត្ថន័យពីសារសំខាន់ ការប្រើប្រាស់ប្រាក់រៀល ឬការប្រើប្រាស់ប្រាក់រៀលតាមបែបឌីជីថល។

ជ័យលាភីលេខ១ ដែលចូលរួមប្រកួត នឹងទទួលបានទឹកប្រាក់ចំនួន ២លានរៀល និងជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន ១លានរៀល។ សាធារណជន ដែលចូលរួមប្រកួតក្នុងទីតាំងខេត្តស្ទឹងត្រែង ត្រូវផ្ញើតំណភ្ជាប់វីដេអូ ដែលបានផ្សព្វផ្សាយមកក្នុងប្រអប់សារនៃហ្វ៊េសបុកផ្លូវការធនាគារជាតិ ត្រឹមថ្ងៃទី១២ ខែឧសភា និងខេត្តក្រចេះ ត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ ជ័យលាភី នឹងទទួលរង្វាន់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) នៅខេត្តស្ទឹងត្រែង នាថ្ងៃទី១៩ ខែឧសភា និងខេត្តក្រចេះ នាថ្ងៃទី១៦ ខែឧសភា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី