2025-07-05
គិត បុប្ផា
2025-07-05
គិត បុប្ផា
ភ្នំពេញ៖ ទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និងអាម៉េរិក បានបន្តពង្រីកវិសាលភាពបន្ថែមលើបណ្តាវិស័យដូចជាពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យអប់រំ ការអភិរក្សវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងការប្រារព្ធពិធីអបអរសាទរខួប លើកទី២៤៩ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០ - ២០២៥) ដែលបានរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា កម្ពុជា នៅតែជាដៃគូជាទីទុកចិត្តរបស់អាម៉េរិក និងជឿជាក់ថា ចំណងមិត្តភាពមួយនេះ នឹងបន្តរីកចម្រើនដោយភាពរឹងម៉ាំ ជាមួយទិសដៅ និងសារសំខាន់ជាយុទ្ធសាស្ត្រ។ លោកស្រី Bridgette L. Walker ភារធារីរបស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក ជាសក្ខីភាពជាក់ស្តែងនៃមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ និងជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការកសាងអនាគតមួយ ដែលមានភាព រុងរឿង សន្តិភាព និងការរីកចម្រើនរួមគ្នា។
ឯកឧត្តម សង្ឃឹមថា កម្ពុជា និងអាម៉េរិក នឹងបន្តកត់ត្រាភាពជាដៃគូពោរពេញដោយទំនុកចិត្តរវាងគ្នា និងគ្នា ប្រកបដោយវឌ្ឍនភាព និងនវានុវត្តន៍ បន្តយូរអង្វែងទៅមុខទៀត ហើយ ឯកឧត្តម ស៊ុន ចាន់ថុល បានសរសើរស្ថានទូតសហរដ្ឋអាម៉េរិក និងសហគមន៍ជនជាតិអាម៉េរិកនៅកម្ពុជាទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតអំពីការនឿយហត់លើគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការងាររបស់ពួកគាត់ គឺពិតជាមានសារសំខាន់ក្នុងការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាផ្ទាល់ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី