2025-07-09
ទូច សូរិយា
2025-07-09
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានណែនាំឱ្យស្រុកចំនួន៣ រួមមានស្រុកក្រឡាញ់ ស្រុកពួក និងស្រុកអង្គរជុំ ត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពីឱកាសទទួលបានការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ យុវជនក្រុមគោលដៅ ជាពិសេសអ្នកដែលទើបត្រឡប់មកពីប្រទេសថៃ តាមរយៈកិច្ចសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន និងមជ្ឈមណ្ឌលការងារខេត្ត ក្នុងន័យដើម្បីជំរុញឱកាសការងារ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានណែនាំដល់បណ្ដាស្រុកគោលដៅខាងលើ ត្រៀមសហការរៀបចំវេទិកាផ្សព្វផ្សាយពីឱកាសទទួលបានការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ឱ្យកាន់តែច្បាស់ និងងាយស្រួល ជំរុញអ្នកមានជំនាញឱ្យឆាប់ទទួលបានការងារធ្វើ និងអ្នកដែលចង់ចាប់ជំនាញងាកមកសិក្សាជំនាញមួយដែលច្បាស់លាស់សម្រាប់ជួយដល់សេដ្ឋកិច្ចគ្រួសារ។
លោក ឌី រ៉ាដូ បានឱ្យដឹងថា គិតមកទល់ពេលនេះ អាជ្ញាធរខេត្ត អង្គការដៃគូ រួមនឹងស្ថាប័នផ្សេងៗ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលស្វែងរកការងារ និងផ្ដល់ជំនាញវិជ្ជាជីវៈមួយដែលសមស្រប ជូនដល់ពលករដែលទើបត្រឡប់មកពីក្រៅប្រទេស តាមរយៈការចែកខិត្តប័ណ្ណ និងផ្ដល់ព័ត៌មានការងារជូនពួកគាត់ទាំងនៅច្រកព្រំដែន និងនៅខេត្តសៀមរាប ធ្វើយ៉ាងណាមានភាពងាយស្រួលក្នុងការរកបានការងារពេលមកដល់ស្រុកកំណើតវិញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី