SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សភាពាណិជ្ជកម្មកម្ពុជា និងសមាគមនធុរកិច្ចវៀតណាម-កម្ពុជា ចុះ MOU ពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម វិនិយោគទ្វេភាគី


សភាពាណិជ្ជកម្មកម្ពុជា និងសមាគមនធុរកិច្ចវៀតណាម-កម្ពុជា ចុះ MOU ពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម វិនិយោគទ្វេភាគី
ពាណិជ្ជកម្ម

2025-07-14

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-07-14

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសមាគមនធុរកិច្ចវៀតណាម-កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរជាផ្លូវការ និងរួមចំណែកដល់ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់ សភាពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

ការចុះ MOU នេះ នឹងធ្វើឡើងក្នុងសន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ក្នុងឱកាសដំណើរទស្សនកិច្ចរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផល កម្ពុជា។

ក្នុងសន្និសីទនេះ ក៏មានការរៀបចំផ្គូរផ្គងធុរកិច្ចផងដែរ ដែលផ្តល់ឱកាសពិសេសដល់គណៈប្រតិភូកម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនវៀតណាមទៅតាមវិស័យរៀងៗខ្លួន ក្នុងនោះសភាពាណិជ្ជកម្ពុជា ប្តេជ្ញាគាំទ្រសហគ្រាសកម្ពុជា ក្នុងធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិ។ ដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅតាមក្រុមហ៊ុនវៀតណាមផងដែរ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីប្រតិបត្តិការ បច្ចេកវិទ្យា និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរួម។ ចំពោះបេសកម្មធុរកិច្ចនេះ រំពឹងថា នឹងជួយបើច្រកថ្មីសម្រាប់អ្នកនាំចេញ និងវិនិយោគិនកម្ពុជា ដែលរួមចំណែកដល់ពិពិធម្មកម្ម និងកំណើនសេដ្ឋកិច្ចជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី