2025-07-16
ឃី ភារៈ
2025-07-16
ឃី ភារៈ
ភ្នំពេញ៖ ការនាំចូលមុខទំនិញមានប្រភពដើមពីប្រទេសថៃ កម្ពុជាហាមឃាត់តែ «បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ» នោះទេ ដោយឡែក មុខទំនិញផ្សេងទៀត មិនមែនជាកម្មវត្ថុ នៃការហាមឃាត់ការនាំចូលនោះទេ អាជីវករ ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។
ពាក់ព័ន្ធនឹងការហាមឃាត់នាំចូល ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ សំដៅលើមុខទំនិញ ចំនួន៥ រួមមាន៖ប្រេងសាំង, ប្រេងម៉ាស៊ូត, ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG), ប្រេងខ្មៅ និងប្រេងសាំងយន្តហោះ។ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំរុញឱ្យអាជីវករ ពាណិជ្ជករ ធុរជន និងសាធារណជន ចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាព ដល់អាជីវករ ពាណិជ្ជករ ធុរជននិង សាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះ។ នេះបើយោងតាម សេចក្តីជូនដំណឹងពី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី