2025-11-28
ទូច សូរិយា
2025-11-28
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឯកភាពគាំទ្រយ៉ាងពេញទំហឹង ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា ឱ្យកាន់តែស៊ីជម្រៅឆ្ពោះទៅរកវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សាជាមួយលោកស្រី Yasmin Siddiqi នាយិកាថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានគាំទ្រដល់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍរបស់វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានកសាងកម្លាំងពលកម្មជំនាញ គាំទ្រតម្រូវការទីផ្សារការងារ និងទាក់ទាញ់វិនិយោគ។
ជាមួយគ្នានេះ លោកស្រី Yasmin Siddiqi បានអរគុណចំពោះការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ពីក្រសួងការងារ ព្រមទាំងបានបង្ហាញពីមោទនភាពដែលបានឃើញពីការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅកម្ពុជា ដោយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងការងារ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឯកឧត្តម ហេង សួរ បានជឿជាក់ថា បេសកកម្មរបស់លោកស្រីនាយិកាថ្មីប្រចាំកម្ពុជារបស់ ADB នឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និង ADB កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត សំដៅឈានទៅសម្រេចនូវគោលដៅដែលបានដាក់ចេញ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី