2025-12-11
ទូច សូរិយា
2025-12-11
ទូច សូរិយា
ភ្នំពេញ៖ អង្គការយូណេស្កូ នឹងបន្តតាមដានស្ថានភាពនៃបេតិកភណ្ឌវប្បធម៌ក្នុងប្រទេសកម្ពុជា ដើម្បីធានានូវកិច្ចការពារនៃបេតិកភណ្ឌវប្បធម៌ទាំងនោះ ក្នុងនោះ អង្គការយូណេស្កូ បានទំនាក់ទំនងជាមួយ គ្រប់ភាគីពាក់ព័ន្ធនឹងនិយាមការភូមិសាស្ត្រនៃតំបន់រមណីយដ្ឋាន ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភព លោក និងមានគុណតម្លៃក្នុងកម្រិតជាតិ ដើម្បីបញ្ចៀសពីការប្រឈមនូវការខូចខាត។
ជាមួយគ្នានេះ អង្គការយូណេស្កូ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចជាថ្មីឡើងវិញរវាងកម្ពុជា និងថៃ ក្នុងនោះក៏កើតមានជុំវិញបរិវេណប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។ អង្គការយូណេស្កូ ស្នើឱ្យមានកិច្ចការពារជាបន្ទាន់នូវគ្រប់ទម្រង់នៃសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលមាននៅក្នុងតំបន់នេះ។
អង្គការយូណេស្កូ បានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់នូវជំនួយបច្ចេកទេសចាំបាច់នានា ដើម្បីធានានូវការការពារ សម្បត្តិវប្បធម៌ និងអនុវត្តនូវវិធានការការពារចាំបាច់ឲ្យបានលឿនបំផុតស្របតាមស្ថានភាពអនុញ្ញាត។ គួរបញ្ជាក់ថា អង្គការយូណេស្កូ ក៏បានរំលឹកដល់គ្រប់ភាគីទាំងអស់នូវកាតព្វកិច្ច និងការប្តេជ្ញាចិត្តក្នុងការគោរពច្បាប់អន្តរជាតិ ពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ក្នុងពេលមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ស្តីការការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី