SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការកសិកម្ម ឱ្យមន្ត្រីមូលដ្ឋាន ចុះជាប់ជាមួយកសិករដាំស្វាយកែវរមៀត និងមៀនប៉ៃលិន នៅបាត់ដំបង និងខេត្តប៉ៃលិន


រដ្ឋលេខាធិការកសិកម្ម ឱ្យមន្ត្រីមូលដ្ឋាន ចុះជាប់ជាមួយកសិករដាំស្វាយកែវរមៀត និងមៀនប៉ៃលិន នៅបាត់ដំបង និងខេត្តប៉ៃលិន
A+ A-

ភ្នំពេញ៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យមន្ត្រីមូលដ្ឋានចុះជាប់ជាមួយកសិករដាំស្វាយកែវរមៀត និងមៀនប៉ៃលិន នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីក្តាប់ព័ត៌មានជាក់ស្តែង និងសម្របសម្រួលដោះស្រាយបញ្ហានានា សំដៅកាត់បន្ថយការខាតបង់ និងរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងវិស័យកសិកម្ម។

ក្នុងឱកាសចូលរួមប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃពីស្ថានភាពតម្លៃ និងទីផ្សារក្នុងរដូវកាលប្រមូលផលធំ សម្រាប់ដំណាំស្វាយកែវរមៀត និងមៀនប៉ៃលិន នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឯកឧត្តម តូច ប៊ុនហួរ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីកសិកម្មឃុំនៃខេត្តទាំងពីរ ត្រូវយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំនូវស្ថានភាពតម្លៃ និងចរន្តទីផ្សារក្នុងរដូវប្រមូលផលធំ ដើម្បីត្រៀមលក្ខណៈឆ្លើយតបឱ្យទាន់ពេលវេលា។

លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានឱ្យថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីកសិកម្មឃុំនៃខេត្តទាំងពីរ ពិនិត្យលើបញ្ហាប្រឈមនៃការបញ្ជាទិញ ដែលអាចរងផលប៉ះពាល់ពីក្តីបារម្ភរបស់អ្នកបញ្ជាទិញ និងពាណិជ្ជករ ចំពោះស្ថានភាពអសន្តិសុខនៅតាមព្រំដែន ដែលអាចធ្វើឱ្យមានការបង្អាក់ ឬធ្លាក់ចុះនៃតម្លៃផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី