SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្មវិធី WISE នឹងជួយកៀរគរហិរញ្ញប្បទានពីវិស័យឯកជន រួមនឹងហិរញ្ញប្បទានសម្បទាន និងកសាងសមត្ថភាពសម្រាប់ប្រតិបត្តិករផ្តល់សេវាទឹកស្អាតឯកជន


កម្មវិធី WISE នឹងជួយកៀរគរហិរញ្ញប្បទានពីវិស័យឯកជន រួមនឹងហិរញ្ញប្បទានសម្បទាន និងកសាងសមត្ថភាពសម្រាប់ប្រតិបត្តិករផ្តល់សេវាទឹកស្អាតឯកជន
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-17

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-17

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្មវិធីរួមហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពលឆ្លាតវៃនៅកម្ពុជា (WISE) រៀបចំឡើង ដើម្បីកៀរគរហិរញ្ញប្បទានពីវិស័យឯកជន រួមនឹងហិរញ្ញប្បទានសម្បទាន និងកសាងសមត្ថភាពសម្រាប់ប្រតិបត្តិករផ្តល់សេវាទឹកស្អាតឯកជន។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត Will Parks ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

កម្មវិធី WISE រៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អង្គការ UNICEF និង UNCDF គឺជាកម្មវិធីហិរញ្ញប្បទានវិលជុំចម្រុះបង្កើតឡើង ដើម្បីឱ្យគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកចូលរួមពន្លឿនវឌ្ឍនភាពគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលធន់នឹងអាកាសធាតុ។

បច្ចុប្បន្នប្រតិបត្តិករឯកជន កំពុងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនជាង ៣,៥លាននាក់ ប៉ុន្តែក្រុមហ៊ុនជាច្រើនប្រឈមនឹងឧបសគ្គ ដូចជាចំណាយខ្ពស់លើការទទួលបានទុនវិនិយោគរយៈពេលកម្ចីខ្លី និងកង្វះសមត្ថភាពបច្ចេកទេសជាដើម។ កម្មវិធី WISE នឹងរួមបញ្ចូលហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងទុនសម្បទាន ដើម្បីបន្ថយអត្រាការប្រាក់ ដោយផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិករឯកជន និងការពង្រឹងយន្តការប្រើប្រាស់ការធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា។

 

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា គណៈកម្មាធិការដឹកនាំកម្មវិធី ត្រូវផ្តោតលើការងារយុទ្ធសាស្ត្រ ហើយធ្វើយ៉ាងណាឱ្យយន្តការអនុវត្ត «ស្រាល និងលឿនរហ័ស» និងចំអាទិភាពរបស់ក្រសួង ព្រមទាំងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។ កម្មវិធី WISE នេះ មានគោលដៅគាំទ្រឱ្យប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតយ៉ាងហោចណាស់ ៣០ក្រុមហ៊ុន វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលដំណើរការដោយថាមពលកកើតឡើងវិញ និងប្រព័ន្ធឌីជីថលគ្រប់គ្រងការផ្តល់សេវា ក្រោមគណៈកម្មាធិការដឹកនាំថ្នាក់ជាតិ ស្របតាមផែនការអភិវឌ្ឍន៍របស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី