SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ឡាវ នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀត​លេីនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបេីកផ្លូវនាំចេញកសិផលកម្ពុជា​ទៅកាន់ទីផ្សារចិន


កម្ពុជា-ឡាវ នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀត​លេីនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបេីកផ្លូវនាំចេញកសិផលកម្ពុជា​ទៅកាន់ទីផ្សារចិន
ពាណិជ្ជកម្ម

2026-01-26

ទូច សូរិយា

ពាណិជ្ជកម្ម

2026-01-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-ឡាវ នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀត​ហេីយ ក្រុមការងារជំនាញទាំងពីរនឹងធ្វេីការជាមួយគ្នា​ពិនិត្យលេីនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបេីកផ្លូវនាំចេញកសិផលកម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

ក្នុងពិធីចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយ​ ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​ នៃប្រទេសឡាវ ឯកឧត្តម​ ឌិត​ ទីណា​ បានសម្តែងការស្វាគមន៍​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ​ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម​ ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក​ ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ ​ 

 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ​ ការកែលម្អបរិយាកាសវិនិយោគ​ ការកែលម្អផលិតកម្មពូជ​ ការលេីកកម្ពស់ស្តង់ដាផលិត​ ការតាំងពិព័រណ៍ផលិតផលកសិកម្ម​ ធ្វេីយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លេី​ស្តង់ដាគុណភាព​ សុវត្ថិភាព​ ចំណាយថ្លៃដេីមទាប​ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច​ ពិសេសការសហការរួមគ្នាលេីការទប់ស្កាត់ភ្លេីងឆេះព្រៃ ការអភិរក្សព្រៃឈេី​ សត្វព្រៃ​ ជីវចម្រុះ​ និងធនធានធម្មជាតិ។ ជាមួយគ្នានេះ ភាគីកម្ពុជា-ឡាវ​ បានបង្ហាញឆន្ទៈ​ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យ​កាន់តែជិតស្និទ្ធ​ និងរីកចម្រើនជំរុញកសិ-ពាណិជ្ជកម្ម​ កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី