SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អនុរដ្ឋលេខាធិការកសិកម្ម ជំរុញក្រុមការងារចម្រុះ ផ្សព្វផ្សាយបន្ថែមដល់ប្រជានេសាទ ​ឱ្យគោរពច្បាប់ជលផលឱ្យបានខ្ជាប់ខ្ជួនគ្រប់គ្នា


អនុរដ្ឋលេខាធិការកសិកម្ម ជំរុញក្រុមការងារចម្រុះ ផ្សព្វផ្សាយបន្ថែមដល់ប្រជានេសាទ ​ឱ្យគោរពច្បាប់ជលផលឱ្យបានខ្ជាប់ខ្ជួនគ្រប់គ្នា
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យក្រុមការងារចម្រុះ ខិតខំបន្តណែនាំ និងផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យប្រជានេសាទយល់ដឹង និងគោរពច្បាប់ស្តីពីជលផលឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជៀសវាងការរុះរើដោយកម្លាំងចម្រុះ ដែលនាំឱ្យពួគគាត់ខូចខាត និងខាតបង់ថវិកា។

ក្នុងឱកាសដឹកនាំក្រុមការងារជំនាញចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចប្រលិចច្រកែង ដល់បាឡត និងតំបន់អភិរក្សជលផលបឹងទន្លេឆ្មារ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ របស់ ឯកឧត្តម ប៉ែន ផល្លីកា ក្រុមការងារចម្រុះ បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងចំនួន ២ករណី៖ ១. របាំងសាច់អួនក្រឡាញឹកចំនួន ៣របាំង ប្រវែង ៦០០ម៉ែត ឡុកសាច់អួនចំនួន ៦គ្រឿង លប ឬលូចំនួន ៨មាត់ និងបង្គោលចំនួន ៣០០ដើម។ ២. ឧបករណ៍ឈ្នក់ រួមផ្សំអំពូលភ្លើង រួមមានសាច់ឈ្នក់ទំហំ ១២ម×១២ម×៦ម ចំនួន១វង បង្គោលឈ្នក់ចំនួន១៨កន្លែង និងបង្គោលចំនួន ៧២ដើម។

ប្រតិបត្តិការនេះ មានការអមដំណើរដោយ លោក ប៉ី វិចិត្រ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ សង្កាត់រដ្ឋបាលជលផលពាមបាង កម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំឃុំពាមបាង និងកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដោយប្រើមធ្យោបាយកាណូតចំនួន ៧គ្រឿង។ ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងលោកនាយខណ្ឌ បានប្រជុំផ្សព្វផ្សាយ អប់រំ និងណែនាំដល់អាជ្ញាធរភូមិ ឃុំពាមបាង និងប្រជានេសាទចំនួន ២១នាក់ អំពីច្បាប់ស្ដីពីជលផលថ្មីផងដែរ៕





នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី