2026-01-29
ទូច សូរិយា
2026-01-29
ទូច សូរិយា
ភ្នំពេញ៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ គ្រោងនឹងរៀបចំឡើងពីថ្ងៃទី២៦ ដល់ ២៨ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមមូលបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» ដោយរួមមានកម្មវិធីដូចជាពិព័រណ៍វិទ្យាសាស្ត្រ វេទិកាជជែកពីបច្ចេកវិទ្យា សកម្មភាពជំរុញនវានុវត្តន៍ និងពានរង្វាន់ «អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម» នឹងបង្ហាញកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ នឹងលើកយកអាទិភាពជាតិ ក្រោមផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០៣០ រួមមានសុខាភិបាលឌីជីថល អព្យាក្រឹតភាពកាបូន និងការអប់រំប្រកបដោយគុណភាព ក្នុងគោលដៅកាត់បន្ថយគម្លាតរវាងការស្រាវជ្រាវ និងនវានុវត្តន៍ ជាមួយនឹងតម្រូវការជាក់ស្តែងក្នុងឧស្សាហកម្ម។ កម្មវិធីផ្តោតលើយុវជនដូចជា ពានរង្វាន់វិទ្យាសាស្ត្រ (Sci-Cup) ក៏នឹងជាព្រឹត្តិការណ៍សំខាន់មួយ ដើម្បីជំរុញចំណាប់អារម្មណ៍របស់យុវជនលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម) ព្រមទាំងគាំទ្រចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។
ក្នុងកិច្ចប្រជុំជាមួយតំណាងអន្តរក្រសួងកាលពីថ្ងៃទី២៨ ខែមករា ឯកឧត្តម បណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ពន្លារដ្ឋាភិបាល (Government Pavilion) ក៏នឹងបង្ហាញកំណែទម្រង់ដែលបាន និងកំពុងអនុវត្ត ព្រមទាំងដំណោះស្រាយឌីជីថលក្រោមគំនិតផ្តួចផ្តើម «Go-Digital» របស់រាជរដ្ឋាភិបាលផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី