2026-02-11
ទូច សូរិយា
2026-02-11
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់ គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS ជាមួយអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) ចំនួន ៦៦៥ ១៨៦ ដុល្លារ។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញសង្ឃឹមថា ជំនួយឥតសំណងទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់គោលដៅ តាមរយៈការលើកកម្ពស់សុវត្ថិភាព និងគុណភាពជីវិតរបស់ប្រជាជន។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ក៏បានបន្ថែមថា គម្រោងនេះ នឹងរួមចំណែកដល់ការបោសសម្អាតគ្រាប់បែកចង្កោមយ៉ាងឆាប់រហ័ស និងលើកកម្ពស់សុវត្ថិភាពនៅក្នុងតំបន់ដែលមានគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេសកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី