2026-04-01
ទូច សូរិយា
2026-04-01
ទូច សូរិយា
ភ្នំពេញ៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអុីនឈុន សន្យាសហការផ្សព្វផ្សាយទាក់ទងអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្តាក់ទុន និងទស្សនានៅកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ នេះជាការបញ្ជាក់របស់លោក Joo-Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអុីនឈុន ក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
ជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ ការផ្សព្វផ្សាយរួម ការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍កម្ពុជា និងកូរ៉េ ព្រមទាំងការបង្កើតកញ្ចប់ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងធុរជនឱ្យកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសកំណើនធុរជន និងភ្ញៀវទេសចរកូរ៉េមកកម្ពុជាឱ្យកាន់តែច្រើនឡើងនាឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែលជាខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ ក៏បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ និងអរគុណចំពោះការជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់កម្ពុជា ជាពិសេសការចាត់វិធានការណ៍ដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាលើការលុបបំបាត់ចោលទាំងស្រុងនូវឧក្រិដ្ឋកម្មឆបោកតាមប្រព័៍ន្ធអនឡាញកំណត់ត្រឹមខែមេសា ឆ្នាំ២០២៦ តាមបទបញ្ជាដាច់ខាត និងដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី