2026-04-23
ទូច សូរិយា
2026-04-23
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា មានមហិច្ឆតាចង់កែប្រែឈានចេញពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម ទៅជាមជ្ឈមណ្ឌលសម្រាប់ផលិតផលកែច្នៃដែលមានតម្លៃខ្ពស់ តាមរយៈការទាក់ទាញការវិនិយោគបន្ថែមលើការកែច្នៃកសិផល ការផលិតដែលមានភាពធន់នឹងអាកាសធាតុ និងខ្សែច្រវាក់តម្លៃដែលផ្អែកលើស្តង់ដា។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងមហាសន្និបាតអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APRC) លើកទី៣៨ នៅប្រទេសព្រុយណេដារូសាឡឹម។
ក្នុងកម្មវិធីនេះ លោកជំទាវ យ៉ើ អាស៊ីគីន បានធ្វើបទបង្ហាញស្តីពីតម្រូវការវិនិយោគ និងឱកាសវិនិយោគលើវិស័យស្រូវអង្ករកម្ពុជា ក្នុងវេទិកាម្ហូបអាហារអាស៊ី-ប៉ាស៊ីហ្វិក (APFF) ជំរុញការវិនិយោគ សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធកសិ-ចំណីអាហារ ដោយបង្ហាញពីវឌ្ឍនភាពទំហំផលិតកម្ម ការវិនិយោគ ការជំរុញលើហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការនាំចេញស្រូវ-អង្ករកម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការទាក់ទាញ និងបង្កើនការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត Qu Dongyu អគ្គនាយកនៃអង្គការ FAO បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ ដោយផ្តោតលើការអភិវឌ្ឍវិស័យកសិកម្មវឌ្ឍនភាពនៃប្រព័ន្ធស្បៀង កសិកម្ម និងការកៀរគរវិនិយោគ ដើម្បីគាំទ្រដល់សន្តិសុខស្បៀង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការត្រៀមរៀបចំ «វេទិកា និងការតាំងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» ព្រមទាំងការជំរុញគំនិតផ្ដួចផ្ដើមហិរញ្ញប្បទានចម្រុះ ក្នុងគោលដៅពង្រឹងវិស័យជល ផលទឹកសាប វារីវប្បកម្ម និងការលើកកម្ពស់ជីវភាពសហគមន៍ជនបទ ប្រកបដោយនិរន្តរភាព៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី