2026-05-13
ទូច សូរិយា
2026-05-13
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ពិភាក្សាការគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីផ្តោតលើការជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិកម្មរវាងសហគមន៍កសិកម្មទំនើប អ្នកទិញ និងគ្រប់តួអង្គពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា ថ្នាក់ដឹកនាំក្រសួង តំណាងសហគមន៍កសិកម្មទំនើប និងតំណាងធនាគារARDB ក៏បានពិភាក្សាពីយន្តការសម្របសម្រួលដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាគុណភាព និងការរៀបចំផលិតកម្មតាមកិច្ចសន្យា ដើម្បីធានាទំនុកចិត្តនិងស្ថិរភាពតម្លៃ។
ជាមួយគ្នានេះ ក្នុងបរិបទវិបត្តិសកលនាពេលបច្ចុប្បន្ន ការតភ្ជាប់ខ្សែច្រវាក់តម្លៃជាកញ្ចប់បែបនេះ គឺផ្ដល់ភាពច្បាស់លាស់ និងប្រាកដប្រជាសម្រាប់ការផលិតរបស់ប្រជាកសិករ និងការកែច្នៃរបស់វិស័យឯកជន សំដៅលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងសន្តិសុខស្បៀង៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី