SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជា និងអគ្គរដ្ឋទូតវិសាមញសិង្ហបុរី ពិភាក្សាពីការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុលើគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ 


ធនាគារជាតិនៃកម្ពុជា និងអគ្គរដ្ឋទូតវិសាមញសិង្ហបុរី ពិភាក្សាពីការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុលើគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ 
ធនាគារ-ហិរញ្ញវត្ថុ

2026-05-13

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2026-05-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពសិង្ហបុរីប្រចាំកម្ពុជា បានជួបពិភាក្សាពីការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដូចជាគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) និងកិច្ចសហប្រតិបត្តិការរវាងការិយាល័យឥណទាននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក បញ្ហាប្រឈម និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា ផងដែរ។ ក្នុងនោះ ឯកឧត្តម Steven Pang Chee Wee បានលើកសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code នៅកម្ពុជា។

ក្នុងជំនួបនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ពីវឌ្ឍនភាពនៃដំណើរការប្រព័ន្ធទូទាត់បាគង និងបានលើកឡើងពីអត្ថប្រយោជន៍នៃដំណើរការប្រព័ន្ធទូទាត់នេះក្នុងការគាំទ្រដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការប្រើប្រាស់ប្រាក់រៀល។ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចែករំលែកព័ត៌មាន និងការពង្រឹងវិធានការនានា សំដៅទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងបទល្មើសហិរញ្ញវត្ថុឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី