SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Build24 បង្ហាញដំណោះស្រាយបច្ចេកវិទ្យា ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជាឱ្យរីកចម្រើន ឈានចូលក្នុងប្រព័ន្ធ និងពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន


ក្រុមហ៊ុន Build24 បង្ហាញដំណោះស្រាយបច្ចេកវិទ្យា ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជាឱ្យរីកចម្រើន ឈានចូលក្នុងប្រព័ន្ធ និងពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន
A+ A-

ភ្នំពេញ៖​ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងក្រុមហ៊ុន Build24 ដឹកនាំដោយលោក ឌៀប ឡេង អគ្គនាយកក្រុមហ៊ុន ដើម្បីពិភាក្សាអំពីដំណោះស្រាយបច្ចេកវិទ្យា ដែលអាចជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម បង្កើនផលិតភាព ពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍអាជីវកម្មទៅសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ក្នុងជំនួបនេះ Build24 បានបង្ហាញថ្នាលបច្ចេកវិទ្យា BillFlow ដែលជាប្រព័ន្ធ POS លក់ទំនិញ ដែលអាចជួយអាជីវកម្មក្នុងការគ្រប់គ្រងដំណើរការលក់ ការបញ្ជាទិញ ការចេញវិក្កយបត្រ ការទូទាត់ ការគ្រប់គ្រងស្តុក និងកំណត់ត្រាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល។

ក្រុមហ៊ុនបានបញ្ជាក់ថា ប្រព័ន្ធទាំងនេះនឹងជួយធ្វើឱ្យប្រតិបត្តិការអាជីវកម្មកាន់តែមានតម្លាភាព ផ្តល់ទិន្នន័យសម្រាប់ការសម្រេចចិត្ត និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយម្ចាស់អាជីវកម្មវិភាគ និងបង្កើនប្រសិទ្ធភាពអាជីវកម្ម។

ដំណោះស្រាយនេះក៏មានគោលបំណងពង្រឹងការតភ្ជាប់ទីផ្សារ ដោយភ្ជាប់អាជីវកម្មជាមួយអ្នកផ្គត់ផ្គង់ អ្នកទិញ និងស្ថាប័នហិរញ្ញវត្ថុ នៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលរួមមួយ។ តាមរយៈកំណត់ត្រាប្រតិបត្តិការអាជីវកម្ម និងប្រវត្តិប្រតិបត្តិការដែលអាចផ្ទៀងផ្ទាត់បាន ថ្នាលនេះអាចជួយឱ្យសហគ្រាសកសាងទំនុកចិត្ត បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងចូលរួមកាន់តែមានប្រសិទ្ធភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផ្លូវការ។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍នវានុវត្តន៍របស់ក្រុមហ៊ុន Build24 ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងបានគូសបញ្ជាក់ថា ដំណោះស្រាយឌីជីថលដែលងាយស្រួលប្រើ និងមានតម្លៃសមរម្យ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសហគ្រាសកម្ពុជាបង្កើនភាពប្រកួតប្រជែង ពង្រឹងភាពអនុលោមតាមបទប្បញ្ញត្តិ និងពង្រីកឱកាសឈានចូលទីផ្សារ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការលើកកម្ពស់ចំណេះដឹងឌីជីថល សន្តិសុខសាយប័រ លទ្ធភាពធ្វើឱ្យបច្ចេកវិទ្យាមានតម្លៃទាប និងកិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យកាន់តែទូលំទូលាយក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម។

Build24 ក៏បានបង្ហាញការប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការផ្តល់ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹង ដើម្បីជួយអាជីវកម្មក្នុងស្រុកចាប់យកបច្ចេកវិទ្យាឌីជីថល និងឈានទៅការធ្វើអាជីវកម្មក្នុងប្រព័ន្ធផ្លូវការ។​ ខ្លឹមសារ​ និង​រូប​ភាព​ ទទួល​បាន​ពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី