2026-09-03
SME News
2026-09-03
SME News
ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាលើការស្នើសុំសម្របសម្រួលលើសំណើវិនិយោគគម្រោងបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម (SME) និង រោងចក្រ (SME Cluster) ស្ថិតនៅក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ អង្គប្រជុំ បានផ្តោតការពិភាក្សាលើបញ្ហាដីធ្លី និងស្ថានភាពនៃការកាន់កាប់ដីជាក់ស្តែងនៅទីតាំងដែលបានស្នើសុំវិនិយោគ។ ជាមួយនេះ អង្គប្រជុំបានផ្តល់ធាតុចូល ពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ នីតិវិធីនៃការគ្រប់គ្រងដីធ្លី និងភាពស្មុគស្មាញនៃការកាន់កាប់ជាក់ស្តែងនៅទីតាំងនោះ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព មុននឹងឈានដល់ការពិនិត្យលើសំណូមពរផ្សេងៗរបស់ក្រុមហ៊ុន ដែលបានស្នើសុំការសម្របសម្រួល និងការលើកទឹកចិត្តពិសេសនានាពីរាជរដ្ឋាភិបាល ។
ជាលទ្ធផលនៃកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគនេះ ដែលមានសក្តានុពលក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ក្នុងខេត្តព្រះសីហនុ។
យ៉ាងណាមិញ ដោយសារការស្នើសុំនេះមានការពាក់ព័ន្ធភាគច្រើនទៅនឹងភាពមិនទាន់ច្បាស់លាស់នៃបញ្ហាកាន់កាប់ដីធ្លី ក្រុមការងារបានផ្តល់ការណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តសហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ដើម្បីធ្វើការសិក្សា និងសម្របសម្រួលដោះស្រាយ ស្របតាមច្បាប់ និងនីតិវិធី ឱ្យបានច្បាស់លាស់សិន មុននឹងឈានដល់ការពិនិត្យសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត និងការអនុគ្រោះនានា។ នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី