2026-09-25
SME News
2026-09-25
SME News
ញូវយ៉ក៖ ក្នុងអំឡុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាថ្ងៃទី២៤ កញ្ញា ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃ គណៈកម្មាធិការកសាងសន្តិភាព ក្រោមមូលបទ «ភាពជាម្ចាស់ថ្នាក់ជាតិក្នុងការអនុវត្ត៖ ការពង្រឹងស្ថាប័នរដ្ឋប្រកបដោយបរិយាបន្ន តាមរយៈការគាំទ្រការកសាងសន្តិភាពអន្តរជាតិ»។
កិច្ចប្រជុំនេះ ដឹកនាំដោយ ព្រះរាជាណាចក្រម៉ារ៉ុក ក្នុងឋានៈជាប្រធានគណៈកម្មាធិការកសាងសន្តិភាព។ក្នុងបទអន្តរាគមន៍ ឯកឧត្តម កាន់ ផារិទ្ធ បានគូសបញ្ជាក់ចំណុចគន្លឹះចំនួន ៣ រួមមាន៖
១. ភាពជាម្ចាស់ថ្នាក់ជាតិ ការផ្សះផ្សាជាតិ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន គឺជាគ្រឹះមិនអាចខ្វះបាន សម្រាប់សន្តិភាពយូរអង្វែង។
២. ការគាំទ្រការកសាងសន្តិភាពអន្តរជាតិ គួរផ្អែកលើតម្រូវការជាក់ស្តែង មានភាពជាម្ចាស់ថ្នាក់ជាតិ និងស្របតាមអាទិភាពជាតិ។
៣. គណៈកម្មាធិការកសាងសន្តិភាព គួរបន្តទាញយកផលប្រយោជន៍បន្ថែមពីបទពិសោធន៍ចម្រុះ និងចំណុចខ្លាំងរបស់សមាជិកខ្លួន៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី