SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ឃឹម ហ្វីណង់៖ CAFE26 មិនមែនផ្តោតតែពិព័រណ៍នោះទេ ប៉ុន្តែជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍវិស័យកសិកម្ម


ឯកឧត្តម ឃឹម ហ្វីណង់៖ CAFE26 មិនមែនផ្តោតតែពិព័រណ៍នោះទេ ប៉ុន្តែជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍវិស័យកសិកម្ម
A+ A-

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ការរៀបចំវេទិកា CAFE26 មិនមែនផ្តោតតែលើការតាំងពិព័រណ៍នោះទេ ប៉ុន្តែជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការតភ្ជាប់ខ្សែច្រវាក់តម្លៃឱ្យបានពេញលេញ ត្រូវការកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តម អនុរដ្ឋលេខាធិការ លើកឡើងដូច្នេះក្នុង សន្និសីទសារព័ត៌មាន ស្តីពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» នាព្រឹកថ្ងៃទី១ តុលា ២០២៦។

តាមរយៈ CAFE26 វិស័យឯកជន កសិករ អ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធផ្សេងទៀត នឹងមានឱកាសភ្ជាប់ទំនាក់ទំនង និងស្វែងរកឱកាសសហការគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម និងបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មកម្ពុជា។ ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ វេទិកា នេះឱ្យកាន់តែមានភាពទូលំទូលាយ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកទឹកចិត្ត ដល់ស្ថាប័នព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយទៅដល់សាធារណជន និងអ្នកផលិតផ្ទាល់ ឱ្យត្រៀមខ្លួនចូលរួមក្នុងវេទិកា ដ៏មានសារសំខាន់នាពេលខាងមុខ។

ទន្ទឹមនឹងនេះ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានគូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ CAFE26 គឺជាគំនិតផ្ដួចផ្ដើមដោយឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដើម្បីផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។ វេទិកានេះក៏នឹងបង្ហាញពីសក្តានុពលនៃវិស័យកសិកម្ម ដោយផ្តោតលើការលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការបង្កើតប្រព័ន្ធឌីជីថលដោះស្រាយបញ្ហាប្រឈម និងការបណ្តុះបណ្តាលសមត្ថភាពយុវជនជំនាន់ក្រោយផងដែរ។

គួរបញ្ជាក់ថា «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតលើកទី២ ដែលរៀបចំដោយក្រសួងកសិកម្ម សហការជាមួយអង្គការ FAO ក្រុមហ៊ុន One Event និងដៃគូអភិវឌ្ឍន៍នានា។ ព្រឹត្តិការណ៍ CAFE26 ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលខាងមុខ មានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី