2026-10-22
SME News
2026-10-22
SME News
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា តាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចដែលអាចចាត់ទុកថាជាសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សរុបប្រមាណ៧៥ម៉ឺនអង្គភាព ដែលប្រើប្រាស់កម្លាំងពលកម្មប្រមាណ៣លាននាក់ ក្នុងនោះស្ត្រីប្រមាណ១,៨លាននាក់។ MSMEs ក៏បានរួមចំណែកប្រមាណ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង៧០% ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។
ថ្លែងក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាថ្ងៃទី២២ តុលា ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថាការអភិវឌ្ឍ MSMEs មិនមែនទើបតែចាប់ផ្តើមនោះទេ ព្រោះរាជរដ្ឋាភិបាលអាណត្តិមុនៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងមូលដ្ឋានគ្រឹះសំខាន់ៗ ដូចជា សន្តិភាព ស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌច្បាប់ និងបរិយាកាសធុរកិច្ច ដើម្បីជំរុញការរីកចម្រើនរបស់វិស័យឯកជន និងសហគ្រាសក្នុងស្រុក។
ទន្ទឹមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (Startup) ឆ្នាំ២០២៦-២០៣០ ដើម្បីពង្រីកការគាំទ្រដល់អ្នកប្រកបរបរ និងអាជីវកម្មក្រៅប្រព័ន្ធ ព្រមទាំងជំរុញនវានុវត្តន៍ និងសហគ្រិនភាពក្នុងចំណោមយុវជនកម្ពុជា។
សម្តេចធិបតីបានបន្ថែមថា ការដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» គឺជាជំហានបន្ទាប់ ដើម្បីតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រឱ្យកាន់តែមានភាពប្រទាក់ក្រឡា គ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាស៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី