SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CDC កំពុងពិនិត្យលើសំណើគម្រោងវិនិយោគចំនួន១២ ដែលមានទំហំវិនិយោគ ១៣៥លានដុល្លារ


CDC កំពុងពិនិត្យលើសំណើគម្រោងវិនិយោគចំនួន១២ ដែលមានទំហំវិនិយោគ ១៣៥លានដុល្លារ
A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង ដែលមានទំហំវិនិយោគប្រមាណ ១៣៥លានដុល្លារ ដែលអាចបង្កើតការងារបានចំនួន ៧ពាន់កន្លែង។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។

គម្រោងវិនិយោគទាំង១២នេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង ដូចជា៖ ឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌។

ចំពោះ គម្រោងវិនិយោគមួយទៀត មានមុខសញ្ញាវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់។ CDC បានឱ្យដឹងថា គម្រោងចំនួន១២ ខាងលើ ត្រូវបានបោះទុនវិនិយោគនៅនៅខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, កណ្តាល, កំពត, និងខេត្តកំពង់ឆ្នាំង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី