2025-05-14
គិត បុប្ផា
2025-05-14
គិត បុប្ផា
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុន Codingate Technology រៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី៖ «វិធីសាស្រ្ដក្នុងការរៀបចំផែនការ និងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម តាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)» ដល់ម្ចាស់អាជីវកម្ម។
វគ្គបណ្ដុះបណ្ដាលក្រោមការគាំទ្រពី សហគ្រិនខ្មែរ (KE) នេះ នឹងផ្ដោតលើប្រធានបទសំខាន់ៗ ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត ក្នុងការវិភាគទិន្នន័យ និន្នាការ និងវាយតម្លៃ សម្រាប់ជួយដល់ការសម្រេចចិត្តក្នុងការរៀបចំផែនការ និងរបាយការណ៍ហិរញ្ញវត្ថុអាជីវកម្ម និងសិក្សា និងអនុវត្តន៍ផ្ទាល់ជាមួយអ្នកជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា GateMaster.Ai ដោយឥតគិតថ្លៃ។ លើសពីនេះ វគ្គបណ្តុះបណ្តាល ក៏នឹងផ្តោតលើការលើកទឹកចិត្ត តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម (SMEs) ផងដែរ។
វគ្គបណ្ដុះបណ្ដាលខាងលើនេះ នឹងធ្វើឡើង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០រសៀល នៅទីកន្លែងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី១៥) ដោយក្នុងនោះសហគ្រិន អាចចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ https://forms.gle/5ftJVNhR3yQUGorN9។ ចំពោះព័ត៌មានបន្ថែម អាចទាក់ទងមកកាន់លេខ ០១២ ២៨៩ ១៨៩៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី