2025-05-14
ឃី ភារៈ
2025-05-14
ឃី ភារៈ
ភ្នំពេញ៖ ដើម្បីចូលរួមពង្រីក និងលើកកម្ពស់សុខុមាលភាព ដែលគ្របដណ្តប់កិច្ចគាំពារផ្នែកសន្តិសុខសង្គមទៅដល់កម្មករនិយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រកបដោយសមធម៌ និងបរិយាបន្ន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការប្រតិបត្តិ ស្តីពី យន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦ ដែលផែនការនេះកំណត់គោលដៅចម្បងចំនួន២ ដូចខាងក្រោម៖
គោលដៅចម្បងទី១. គឺជំរុញការចូលរួមរបស់តំណាងសហគ្រាស គ្រឹះស្ថាន និងភាគីពាក់ព័ន្ធ ក្នុងនោះមានសមាគម អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងដំណើរការពាក់ព័ន្ធនឹងការជំរុញការចុះបញ្ជីនិយោជក និងកម្មករនិយោជិតក្នុងប្រព័ន្ធសន្តិសុខសង្គម។ ចំពោះគោលដៅចម្បងទី២. គឺការបង្កើនចំនួនសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចុះឈ្មោះក្នុងប្រព័ន្ធ ប.ស.ស. ដោយប្រើប្រាស់នីតិវិធីសាមញ្ញ បត់បែន និងមានប្រសិទ្ធភាព តាមរយៈវិធានការគន្លឹះដែលបានដាក់ចេញ។
តាមរយៈផែនការប្រតិបត្តិស្តីពី យន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦ ដែលមានរយៈពេល ២ឆ្នាំនេះ ប.ស.ស. នឹងកើនសមាជិកថ្មី យ៉ាងហោចណាស់ ១,២លាននាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី