2025-06-29
ឃី ភារៈ
2025-06-29
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ និងសាធារណជនទូទៅ ចូលរួមពិព័រណ៍ «Dill International Expo 2025 (DITE- 2025)» ដែលជាព្រឹត្តិការណ៍អន្តរជាតិដំបូងបង្អស់ ដើម្បីបង្ហាញពីសមិទ្ធផល និងភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ។
ពិព័រណ៍អន្តរជាតិដំបូងបង្អស់ ដែលសហការរៀបចំដោយ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MCI) នៃប្រទេសទីម័រឡេស្តេ នឹងមានព្រឹត្តិការណ៍អមផ្សេងៗទៀតផងដែរ ដូចជាវេទិកាពាណិជ្ជកម្ម ការជជែកពិភាក្សាអំពីពាណិជ្ជកម្ម ពិព័រណ៍វប្បធម៌ ការផ្គូផ្គងពាណិជ្ជកម្ម និងការផ្សព្វផ្សាយវិនិយោគ។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម គណៈកម្មការរៀបចំពិព័រណ៍ បានផ្តល់ស្តង់មួយចំនួនជូនដល់ក្រសួងពាណិជ្ជកម្មកម្ពុជា ដោយឥតគិតថ្លៃ ដើម្បីផ្តល់ជូនក្រុមហ៊ុនកម្ពុជា។
ចំពោះពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងមកបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។ សម្រាប់ព័ត៌មានបន្ថែម ពាណិជ្ជករ និងសាធារណជនទូទៅ អាចទំនាក់ទំនង តាមរយៈទូរសព្ទលេខ +៨៥៥ ១២ ៧៧៧ ៩៥៩ / +៨៥៥ ៨៩ ៩១១ ១០១ ឬអ៊ីម៉ែល chea.putheakolpak@moc.gov.kh / san.phirunmoc.gov.kh ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី