2025-06-30
ឃី ភារៈ
2025-06-30
ឃី ភារៈ
ភ្នំពេញ៖ គោលនយោបាយទាក់ទងនឹងឌីជីថល មានភាពខុសប្លែកគ្នាពីប្រទេសមួយទៅប្រទេសមួយ ដោយសារ ការជះឥទ្ធិពលពីកត្តាជាច្រើនដូចជា កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធនយោបាយ និងបទដ្ឋានវប្បធម៌។ ជាមួយគ្នានេះ ប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាបានបង្កើតគោលនយោបាយឌីជីថលជាច្រើន ដើម្បីលើកកម្ពស់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន សេដ្ឋកិច្ចឌីជីថល ត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់មួយនៃការអភិវឌ្ឍ។
ទន្ទឹមនឹងនេះ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ បានកំណត់វិធានការគោលនយោបាយចំនួន២ ដូចជា៖ ទី១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលផ្តោតលើការតភ្ជាប់ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ប្រាក់បែបឌីជីថល និងឡូហ្ស៊ីស្ទិក ពិសេសការដឹកជញ្ជូនទៅដល់គោលដៅជាក់លាក់ណាមួយ។ ទី២. កសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល ដោយផ្តោតលើក្របខ័ណ្ឌច្បាប់ដែលប្រកបដោយការឆ្លើយតប និងមានប្រសិទ្ធភាព និងការពង្រឹងការគ្រប់គ្រងសន្តិសុខឌីជីថល។
បន្ថែមលើនេះ វិធានការគោលនយោបាយចំនួន៨២ ត្រូវបានដាក់ចេញ ដើម្បីពង្រឹងសសរស្ដម្ភចំនួន៣ រួមមាន៖ ទី១. ការកសាងពលរដ្ឋឌីជីថលផ្តោតលើភាពជាអ្នកដឹកនាំ បណ្ដុំធនធានមនុស្សដែលមាន ទេពកោសល្យឌីជីថល និងពលរដ្ឋឌីជីថល, ទី២. ការកសាងរដ្ឋាភិបាលឌីជីថលផ្តោតលើរដ្ឋាភិបាល និងសេវាសាធារណៈឌីជីថល គន្លឹះក្នុងការជំរុញការអនុវត្តឌីជីថល និងអភិបាលកិច្ចផ្អែកលើទិន្នន័យក្នុងវិស័យសាធារណៈ និងទី៣. ការជំរុញធុរកិច្ចឌីជីថល ផ្តោតលើបរិវត្តកម្មឌីជីថលសហគ្រាស ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព និងធុរកិច្ចថ្មី ក៏ដូចជាខ្សែសង្វាក់នៃឌីជីថល៕
ប្រភពពីសៀវភៅ៖ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថល របស់ក្រសួងឧស្សាហកម្ម វ.ប.ន
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី