SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យវិនិយោគិនម៉ាឡេស៊ី សហការជាមួយសហគ្រិនខ្មែរ បង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយឡែកនៅកម្ពុជា


ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យវិនិយោគិនម៉ាឡេស៊ី សហការជាមួយសហគ្រិនខ្មែរ បង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយឡែកនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញឱ្យសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា សហការជាមួយសហគ្រិនខ្មែរ បង្កើតតំបន់សេដ្ឋកិច្ចពិសេស ដាច់ដោយឡែក ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយធុរកិច្ចថ្មីក្នុងស្រុក ដោយកម្ពុជា មានធុរកិច្ចថ្មីជាច្រើនដែលអាចជាដៃគូដ៏ល្អសម្រាប់ការបណ្តាក់ទុនរបស់អ្នកវិនិយោគម៉ាឡេស៊ី។

ក្នុងជំនួបពិភាក្សាអំពី ឱកាសវិនិយោគ រវាងគណៈប្រតិភូតំណាងមកពីសមាគមធុរកិច្ចម៉ាឡេស៊ីចំនួន ២០វិស័យចម្រុះផ្សេងគ្នា ដឹកនាំដោយលោក Dato' Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ឯកឧត្តម ហែម វណ្ណឌី លោកប្រធានសមាគមធុរកិច្ច លើកឡើងថា គោលដៅនៃបេសកកម្មរបស់គណៈប្រតិភូ គឺលើកទឹកចិត្តអ្នកវិនិយោគម៉ាឡេស៊ីមកបណ្តាក់ទុននៅកម្ពុជា និងសម្របសម្រួលដល់ សហគ្រាសកម្ពុជា ក្នុងការស្វែងរកឱកាសនៅក្នុងប្រទេសម៉ាឡេស៊ី ក៏ដូចជាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។

ស្របជាមួយគោលដៅគណៈប្រតិភូ លោក Dato' Sri Dr. Ricky Yaw បានស្នើ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជួយគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុនម៉ាឡេស៊ី ក្នុងការដោះស្រាយបញ្ហាលំបាកនានា ទាំងនៅពេលចាប់ផ្តើមបង្កើតក្រុមហ៊ុន និងក្នុងពេលដំណើរការអាជីវកម្ម។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី ថ្លែងថា ក្រសួងឧស្សាហកម្ម នឹងជួយគាំទ្រអ្នកវិនិយោគម៉ាឡេស៊ី ពិសេសទាក់ទងនឹងប្រកាសបង្កើតរោងចក្រ-សហគ្រាស ប្លង់បច្ចេកទេសរោងចក្រ និងស្តង់ដាសុវត្ថិភាពឧស្សាហកម្មជាដើម។

ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម ក៏បានបញ្ជាក់ថា កម្ពុជា ប្រកាន់យកអភិក្រមបើកចំហ ដោយមិនមានការរឹតត្បិតការធ្វើស្វ័យប្រវត្តិកម្មខ្សែច្រវាក់ផលិតកម្ម និងការប្រើប្រាស់រូបូតនៅក្នុងរោងចក្រទេ។ ឯកឧត្តមរដ្ឋមន្ត្រី ពន្យល់ថា គោលនយោបាយនេះឆ្លុះបញ្ចាំងពីមហិច្ឆតារបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម ដោយផ្តោតលើការបង្កើតតម្លៃបន្ថែមខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តម បានបញ្ជាក់អំពីគោលនយោបាយបើកចំហសម្រាប់ការវិនិយោគ យន្តការលើកទឹកចិត្ត ការខិតខំអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ និងគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល ដូចជាមូលនិធិអភិវឌ្ឍន៍ជំនាញផងដែរ។

ក្រៅពីឧស្សាហកម្មវាយនភ័ណ្ឌ និងសំលៀកបំពាក់ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តអ្នកវិនិយោគម៉ាឡេស៊ីឱ្យពិចារណាវិនិយោគលើវិស័យសក្តានុពល ដូចជាការកែច្នៃម្ហូបអាហារ បច្ចេកវិទ្យា ឧបករណ៍វេជ្ជសាស្ត្រ និងឧស្សាហកម្មគ្រឿងសង្ហារឹម ព្រោះវាជាវិស័យដែលមានសក្តានុពល។ ឯកឧត្តមក៏បានណែនាំឱ្យអ្នកវិនិយោគទាំងអស់ ប្រើប្រាស់បណ្តាញវិនិយោគផ្លូវការ តាមរយៈក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ជាជាងការពឹងផ្អែកលើបណ្តាញក្រៅផ្លូវការ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី