2025-11-30
ទូច សូរិយា
2025-11-30
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមមានជាអាទិ៍ ពាណិជ្ជកម្ម វិនិយោគ អប់រំ កសិកម្ម ទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
ក្នុងជំនួបនេះ ឯកឧត្តម Winston Peters បានបញ្ជាក់ថា នូវែលសេឡង់ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ហេីយនូវែលសេឡង់ នឹងបន្តគាំទ្រក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម Winston Peters បានអរគុណកម្ពុជា ដែលបានគាំទ្រដល់ការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងអាស៊ាន ពិសេសការគាំទ្រលើការបង្កើត Çភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលសេឡង់È ដែលបានប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅប្រទេសម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រសួងការបរទេសនៃប្រទេសទាំងពីរ បន្តនូវយន្តការនេះឱ្យបានទៀងទាត់ ដែលយន្តការនេះ នឹងរួមចំណែកកាន់តែច្រើនដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ ដោយមិនត្រឹមតែភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងពង្រីកការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ព្រមទាំងរវាងប្រជាជន និងប្រជាជន ថែមទៀតផង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ពាក់ព័ន្ធនឹងការពង្រីកការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជាក៏បានបង្កើតការិយាល័យតំណាង នៃសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពង្រីកនូវកាលានុវត្តភាពការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែល្អថែមទៀត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី