2025-07-05
គិត បុប្ផា
2025-07-05
គិត បុប្ផា
ភ្នំពេញ៖ លោក ទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រឡប់ទៅធ្វើការជាមួយអង្គការអង្គការសម្ព័ន្ធមិត្តសត្វព្រៃវិញទេ ដោយសុំអនុញ្ញាត ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅលេងឡាក់គី និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។
ក្នុងជំនួប កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ជាមួយ លោក ទ្រី ស៊ីថេង, ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ក្រសួងកសិកម្ម នឹងគាំទ្រដល់ការងារថ្មីរបស់លោកស៊ីថេង ជាពិសេសការងារដែលទាក់ទងនឹងការអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺ ដែលជាបំណងប្រាថ្នារបស់លោកផ្ទាល់។ ពាក់ព័ន្ធនឹងការស្នើសុំទៅលេងឡាក់គី ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រឱ្យលោក ទ្រី ស៊ីថេង ទៅមកភ្ជាប់មនោសញ្ចេតនាជាមួយឡាក់គី ដូចឪពុក និងកូន។
លោក ទ្រី ស៊ីថេង បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីសាវតានៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់ ហើយលោក បានសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម សរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់ក្នុងការថែរក្សាដំរីឡាក់គី តាំងពីតូច អស់រយៈពេលជាង ២៦ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រី យល់ថា បញ្ហានេះមានភាពស្មុគស្មាញ និងស៊ីជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ ដោយឯកឧត្តមរដ្ឋមន្ត្រី បានលើកឧទាហរណ៍ប្រៀបធៀបករណីនេះ ទៅនឹងប្តីប្រពន្ធដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏ត្រូវឃ្លាតឆ្ងាយពីឪពុក ឬម្តាយ ដោយក្នុងនាមអាជ្ញាធរ យើងមិនអាចបង្ខំឱ្យប្តីប្រពន្ធទាំងពីរ មកសម្របសម្រួលគ្នាវិញឡើយ គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី