2025-07-05
ទូច សូរិយា
2025-07-05
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធបាគង បានពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនជាមួយប្រទេសជាច្រើន និងការអភិវឌ្ឍកម្មវិធីទូទាត់បាគងទេសចរ ដើម្បីសម្រួលដល់ភ្ញៀវទេសចរក្នុងការប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដៃ ក្នុងស្កេនទូទាត់ថ្លៃទំនិញ និងសេវានៅកម្ពុជា និងប្រទេសជាដៃគូបានយ៉ាងងាយស្រួល។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងវេទិកាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឆ្លងដែនលើកទី៣២ (CSIF) ទេសាភិបាលធនាគារជាតិកម្ពុជា បានចែករំលែកបទពិសោធនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលប្រកបដោយនវានុវត្តន៍ ជាពិសេសប្រព័ន្ធបាគងដែលបានលើកកម្ពស់ប្រតិបត្តិការទូទាត់ក្នុងប្រទេសផងដែរ។
លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ពីកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជាជាមួយដៃគូអន្តរជាតិជាច្រើន ក្នុងការអភិវឌ្ឍគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ដើម្បីសម្រួលដល់សកម្មភាពពាណិជ្ជកម្មនិងហិរញ្ញវត្ថុឆ្លងដែន ពន្លឿនការតភ្ជាប់ការទូទាត់ឆ្លងដែន និងបង្កើនប្រសិទ្ធភាពនៃការទូទាត់ឆ្លងដែនពហុភាគី សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុនិងនវានុវត្តន៍ក្នុងសេវាហិរញ្ញវត្ថុ ដែលនឹងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី