2025-07-09
គិត បុប្ផា
2025-07-09
គិត បុប្ផា
ភ្នំពេញ៖ សហគ្រាសចំនួន៨ ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ប្រទេសជប៉ុន មានគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ ពិនិត្យលទ្ធភាពបណ្តាក់ទុន និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។
សហគ្រាសជប៉ុនចំនួន៨ នោះ មានដូចជា Next Make ដែលមានឯកទេសផ្នែកអភិវឌ្ឍន៍កម្មវិធី, ReloExcel, Inc. ឯកទេសផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស, ACS Co., Ltd. ឯកទេសផ្នែកបច្ចេកវិទ្យាឌីជីថល, Japan Farm Products ឯកទេសផ្នែកកសិ-ចំណីអាហារ, MK Corporation ឯកទេសផ្នែកភស្តុភារកម្ម, Ring Co., Ltd. ឯកទេសផ្នែកកម្មន្តសាលគ្រឿងបង្គុំអេឡិចត្រូនិក, Mitsuyoshi Cambodia Co., Ltd. ឯកទេសផ្នែកកម្មន្តសាលគ្រឿងសង្ហារិម និង Alaki Co., Ltd. ឯកទេសផ្នែកបច្ចេកវិទ្យាឌីជីថល។
ក្នុងបេសកកម្មគោះទ្វារសហគ្រាសនៅទីក្រុងអូសាកានេះ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងអំពីបច្ចុប្បន្នភាពថ្មី នៃបរិយាកាសវិនិយោគ ក៏ដូចជាស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្តល់សេវាពិគ្រោះយោបល់ដល់សមភាគី ផ្តោតសំខាន់លើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេស សំដៅធានាបានថា វិនិយោគិននឹងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើជាមូលដ្ឋានដល់ការសិក្សាឆ្ពោះសម្រេចបាននូវការបណ្តាក់ទុន និងពង្រីកការវិនិយោគនៅកម្ពុជា នាពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ថា បេសកកម្មគោះទ្វារវិនិយោគមកកាន់ទីក្រុងអូសាកា គឺជាសកម្មភាពតាមដានជាមួយសហគ្រាស ដែលធ្លាប់បានចូលរួមសិក្ខាសាលាស្តីពី ការវិនិយោគនៅកម្ពុជា ដែលបានប្រព្រឹត្តទៅក្រោមអធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែត និងព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគ ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី