SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ ដើម្បីពិភាក្សាអំពីទិសដៅ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន


ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ ដើម្បីពិភាក្សាអំពីទិសដៅ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន
A+ A-

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៦ ដើម្បីពិភាក្សាអំពីទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងពិនិត្យលើវឌ្ឍនភាពការអនុវត្ត យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៥ នៅប្រទេសឡាវ។

តបតាមការអញ្ជើញរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសវៀតណាម ក្នុងតួនាទីជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ជប៉ុន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ ឯកឧត្តម ប្រាក់ សុខុន ក៏នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ ផងដែរ។ កិច្ចប្រជុំទាំងពីរនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ អំឡុងពេល ឯកឧត្តម ប្រាក់ សុខុន ចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី។

នៅថ្ងៃបន្ទាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ រដ្ឋមន្ត្រីការបរទេស នឹងពិនិត្យវាយតម្លៃវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ស្ថិតក្រោមផែនការ សកម្មភាពឆ្នាំ២០២១-២០២៥ ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនៈអំពីទិសដៅយុទ្ធសាស្ត្រនៃផែនការ សកម្មភាពមេគង្គ-កូរ៉េឆ្នាំ២០២៦-២០៣០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី