2025-07-11
ឃី ភារៈ
2025-07-11
ឃី ភារៈ
ភ្នំពេញ៖ ផ្អែកតាមឧត្តមានុវត្តន៍ជាអន្តរជាតិ ការបោះផ្សាយលក់សញ្ញាបណ្ណរដ្ឋតាមវិស័យ ត្រូវបានបែងចែកជា ៤ដំណាក់កាលសំខាន់ៗ រួមមាន៖ ដំណាក់កាលពិនិត្យសមិទ្ធិលទ្ធភាព, ដំណាក់កាលមុនពេលបោះផ្សាយ, ដំណាក់កាលបោះផ្សាយ និងដំណាក់កាលក្រោយពេលបោះផ្សាយ។ តាមក្របខ័ណ្ឌគោលនយោបាយស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣ - ២០២៨ ដំណាក់កាលសំខាន់ៗទាំង៤ ត្រូវបានកំណត់ដូចខាងក្រោម៖
ទី១, ដំណាក់កាលពិនិត្យសមិទ្ធិលទ្ធភាព៖ ស្ថាប័នបោះផ្សាយ ត្រូវពិនិត្យអំពីតម្រូវការហិរញ្ញប្បទានគម្រោងគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព, សនិទានភាពក្នុងការបោះផ្សាយលក់សញ្ញាបណ្ណរដ្ឋតាមវិស័យ, ពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់គម្រោងសក្តានុពល និងបង្កើតយន្តការសម្របសម្រួលលើការបោះផ្សាយលក់សញ្ញាបណ្ណរដ្ឋតាមវិស័យ។
ទី២, ដំណាក់កាលមុនពេលបោះផ្សាយ៖ ស្ថាប័នបោះផ្សាយ ត្រូវចាត់ឱ្យមានភ្នាក់ងារធានាទិញ និងទីប្រឹក្សាច្បាប់, រៀបចំគោលការណ៍ណែនាំសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណតាមវិស័យ, ស្នើសុំការវាយតម្លៃលើគោលការណ៍ណែនាំពីអ្នកត្រួតពិនិត្យឯករាជ្យ, បង្កើនភាពជឿជាក់ដល់វិនិយោគិន, ពង្រឹងទំនាក់ទំនងជាមួយវិនិយោគិន, គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ, ពិនិត្យសម្រេចលើការចុះបញ្ជីជួញដូរ និងការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់សញ្ញាបណ្ណ ដែលត្រូវបោះផ្សាយ និងរៀបចំប្រព័ន្ធសម្រាប់ការតាមដាន និងរាយការណ៍លើការប្រើប្រាស់ទុន។
ទី៣, ដំណាក់កាលបោះផ្សាយ ដែលក្នុងដំណាក់កាលនេះ កិច្ចការសំខាន់ៗដែលត្រូវបំពេញ មានដូចជា៖ ផ្សព្វផ្សាយជូនសាធារណៈជនអំពីការបោះផ្សាយ, ស្វែងរកវិនិយោគិនមកទិញសញ្ញាបណ្ណ, រៀបចំកម្មវិធីផ្សព្វផ្សាយ លក់ និងកិច្ចការបច្ចេកទេសផ្សេងទៀតពាក់ព័ន្ធនឹងការបោះផ្សាយ, ទូទាត់ និងចុះបញ្ជី ដែលកិច្ចការទាំងនេះ ជាទូទៅ រៀបចំដោយអ្នកធានាទិញ និងទី៤, ដំណាក់កាលក្រោយពេលបោះផ្សាយ ដែលស្ថាប័នបោះផ្សាយត្រូវតាមដាន និងរៀបចំរបាយការណ៍លើការប្រើប្រាស់ទុន ដែលទទួលបានពីការបោះផ្សាយព្រមទាំងរបាយការណ៍ស្តីពី ការវាយតម្លៃក្រោយបញ្ចប់គម្រោង។
ជារួមដំណើរការ នៃការបោះផ្សាយសញ្ញាបណ្ណរដ្ឋតាមវិស័យ មានលក្ខណៈបច្ចេកទេសស្មុគស្មាញ ប្រើប្រាស់ពេលវេលាច្រើន និងចំណាយប្រតិបត្តិការខ្ពស់លើការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់សញ្ញាបណ្ណដែល ត្រូវបោះផ្សាយ ការរៀបចំកម្មវិធីផ្សព្វផ្សាយលក់ សេវាភ្នាក់ងារធានាទិញ សេវាទីប្រឹក្សាច្បាប់ និងសេវាភ្នាក់ងារ ត្រួតពិនិត្យឯករាជ្យជាដើម៕
ប្រភពសៀវភៅ៖ ក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣ - ២០២៨
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី